(ប៉េកាំង)៖ កាលពី៣៣ឆ្នាំមុន ប្រទេសចិនបានក្លាយជាសមាជិក នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាផ្លូវការ។ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តពង្រីកការបើកចំហ និងរីកចម្រើនបន្តិចម្តងៗពីអ្នកចូលរួមដំបូង ក្នុង APEC ទៅជាអ្នកដឹកនាំនិងអ្នកជំរុញ។
“ការបើកចំហគឺជាខ្សែបន្ទាត់ជីវិត នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” លោក Xi Jinping ប្រធានរដ្ឋចិន ធ្លាប់បានប្រើពាក្យប្រៀបធៀបនេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ខ្សែបន្ទាត់ជីវិតគឺជាគន្លឹះក្នុងការធានាការរស់រានមានជីវិត និងការអភិវឌ្ឍនៃជីវិត នៅពេលដែលត្រូវបានកាត់ផ្ដាច់ នោះជីវិតនឹងត្រូវរង ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ដូចគ្នានេះដែរ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រសិនបើការបើកចំហមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច វប្បធម៌និងបច្ចេកវិទ្យាក្នុងរវាង ប្រទេសនិងប្រទេសនឹងជួបការរារាំង ហើយមូលដ្ឋាននិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការ ក៏នឹងចុះខ្សោយយ៉ាងខ្លាំងផងដែរ។
“បើកចំហ”ជាពាក្យដែលប្រើជាញឹកញាប់ក្នុងសុន្ទរកថារបស់លោក Xi Jinping ក្នុងកិច្ចប្រជុំ APEC ពាក់ព័ន្ធ។នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់ថា “បទពិសោធន៍ នៃការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក បានប្រាប់យើងថា ការបើកចំហនឹងនាំទៅរកវិបុលភាព ខណៈពេលដែលការបិទជិត នឹងធ្វើឱ្យអន់ថយ” ហើយ “សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកនឹងរីកចម្រើនរួមគ្នា ប្រសិនបើកចំហ ក៏នឹងរាំងស្ទះប្រសិនបើបិទជិត”។
ក្នុងនាមជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច កម្រិតខ្ពស់បំផុត ទូលំទូលាយបំផុត និងមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក APEC បានប្រកាន់ខ្ជាប់នូវការកសាង សេដ្ឋកិច្ចពិភពលោកដោយបើកចំហ ចាប់តាំងពីការបង្កើតឡើង។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់។នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានកើនឡើងជាងបួនដង ហើយមនុស្ស១ប៊ីលាននាក់ ត្រូវបានចាកចេញពីភាពក្រីក្រ កម្រិតពន្ធគយជាមធ្យមបានធ្លាក់ចុះពី១៧%ទៅនៅត្រឹម៥% និងអត្រារួមចំណែកដល់ សេដ្ឋកិច្ចពិភពលោក បានឈានដល់៧០%។បច្ចុប្បន្ន តំបន់អាស៊ីប៉ាស៊ីហ្វិក បានក្លាយទៅជាតំបន់ដែលមានភាពរស់រវើក និងសក្តានុពលបំផុតនៅក្នុងពិភពលោក។
ការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិកពាក់ព័ន្ធនឹង ផលប្រយោជន៍របស់រដ្ឋសមាជិកនីមួយៗ។ លោក Xi Jinping បានគូសបញ្ជាក់ថា “ប្រទេសចិនគឺជាសមាជិកមួយ ក្នុងគ្រួសារអាស៊ីប៉ាស៊ីហ្វិក។ ការអភិវឌ្ឍរបស់ចិន បានចាប់ផ្តើមនៅអាស៊ីប៉ាស៊ីហ្វិក ទទួលបានផលប្រយោជន៍ពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងបន្តឈរលើមូលដ្ឋាននៅអាស៊ីប៉ាស៊ីហ្វិក និងផ្តល់ផលប្រយោជន៍ដល់ អាស៊ីប៉ាស៊ីហ្វិក។”
ឆ្នាំ២០២២ ទំហំនាំចេញនាំចូលសរុបរវាងប្រទេសចិន និងប្រទេសជាសមាជិក APEC គឺ៣.៧៣៩០៨ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង៥៩.៧% នៃទំហំនាំចេញនាំចូលសរុប របស់ប្រទេសចិន។ ការវិនិយោគរបស់អង្គភាពសេដ្ឋកិច្ចAPECនៅចិនមានចំនួន៨៦.៦%នៃការវិនិយោគ នៅបរទេសសរុបរបស់ប្រទេសចិន ហើយ៧៣.៣%នៃការវិនិយោគបរទេស របស់ប្រទេសចិន បានហូរទៅកាន់អង្គភាពសដ្ឋកិច្ច APEC។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនដល់ប្រទេសចិន ទន្ទឹមនឹងនោះ ប្រទេសចិនក៏បានប្រើប្រាស់ការបើកចំហររបស់ខ្លួន ដើម្បីជំរុញការបើកទូលាយក្នុងតំបន់ និងជំរុញការតភ្ជាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
«របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៣» បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើន ដោយសារតែប្រទេសចិន ដែលបានរួមចំណែក៦៤.២% ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ប្រទេសចិនបានរួមចំណែក ៣៧.៦%នៃកំណើនពាណិជ្ជកម្មទំនិញ និង៤៤.៦%នៃកំណើនពាណិជ្ជកម្មសេវាកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជំហាននៃការបើកចំហរបស់ប្រទេសចិនមិនដែលឈប់ឡើយ។ ចាប់ពីការរៀបចំពិព័រណ៍នាំចេញអន្តរជាតិចិនជាប់ៗគ្នា រហូតដល់ពន្លឿនការកសាងប្រព័ន្ធគោលនយោបាយ “1+N”ពីការនាំមុខក្នុងការអនុម័ត «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់» រហូតដល់ការស្នើសុំចូលរួម «កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព សម្រាប់ទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» និង «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ប្រទេសចិនប្រកាន់ខ្ជាប់លើ “ការកាន់ដៃ”និង “ការធ្វើសមាហរណកម្ម” ជាមួយនឹងសកម្មភាពជាក់ស្តែងដែលធ្វើឱ្យផ្ទៃទ្រនាប់នៃ “ភាពបើកចំហ”នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាន់តែមានភាពអស្ចារ្យ។
ប្រវត្តិសាស្ត្រនិងការពិតបានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាល្បែងអុកភូមិសាស្ត្រនយោបាយទេ ប៉ុន្តែជាតំបន់ពេញនិយម សម្រាប់កិច្ចសហប្រតិបត្តិការបើកចំហ។ ដូចដែលលោក Xi Jinping បានប្រៀបធៀបដោយប្រើពាក្យថា “កប៉ាល់”ម្តងហើយម្តងទៀត ប្រទេសចិននឹងតែងតែឈរជាមួយសមាជិកទាំងអស់ នៅក្នុងទូកតែមួយតាមរយៈការរួមសុខរួមទុក្ខ ហើយរួមគ្នាជំរុញកប៉ាល់អាស៊ីប៉ាស៊ីហ្វិកឱ្យធ្វើដំណើរ ប្រកបដោយស្ថិរភាពនិងឆ្ពោះទៅអនាគតដ៏រុងរឿង៕
វិទ្យុមិត្តភាពកម្ពុជាចិន