(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅខេត្ត Hubei ដែលស្ថិតនៅភាគកណ្តាលរបស់ប្រទេសចិន ។ លោកបានចូលទៅក្នុងសារមន្ទីរ ស្រែចម្ការទីជនបទ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវនវានុវត្តន៍ និងអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីឈ្វេងយល់លម្អិត អំពីស្ថានភាពនិងរៀបចំឱ្យខេត្ត Hubei ពន្លឿនការបង្កើតចំណុចស្នូលយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការរីកចម្រើននៃភាគកណ្តាលនិងចារ នូវទំព័រទំនើបកម្មតាមបែបផែនចិននៃខេត្ត Hubei។ តើលោក Xi Jinping បានទៅទស្សនាកន្លែងណាខ្លះ ក្នុងអំឡុពេលចុះពិនិត្យការងារនៅខេត្ត Hubei? តើបង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងណាខ្លះ?
* ពង្រឹងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងលើកកម្ពស់ការងារអភិរក្សវត្ថុបុរាណ
នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ទីតាំងដំបូង នៃការចុះត្រួតពិនិត្យការងារ Hubei របស់លោក Xi Jinping គឺសារមន្ទីរស្រុក Yunmeng ទីក្រុង Xiaogan ដើម្បីយល់ដឹងអំពីស្ថានភាពក្នុងតំបន់នៃការពង្រឹងការអភិរក្ស ការសិក្សាស្រាវជ្រាវនិងការប្រើប្រាស់វត្ថុបុរាណ។
លោក Xi Jinping បានស្តាប់យ៉ាងលម្អិតចំពោះខ្លឹមសារសង្ខេបនៃឯកសារបុរាណ តម្លៃប្រវត្តិសាស្រ្តនិងវប្បធម៌ និងស្ថានភាពសិក្សាស្រាវជ្រាវ និងអភិរក្សនៅសារមន្ទីរស្រុក Yunmeng ហើយបានលើកឡើងថា គួរតែបន្តពង្រឹង ការសិក្សាស្រាវជ្រាវបុរាណវិទ្យា លើកកម្ពស់ការអភិរក្សវត្ថុបុរាណវប្បធម៌ ដើម្បីផ្តល់នូវការគាំទ្រដ៏រឹងមាំសម្រាប់ ការផ្សព្វផ្សាយវប្បធម៌ប្រពៃណី ដ៏ផូរនផង់របស់ប្រទេសចិននិងបង្កើនទំនុកចិត្តផ្នែកវប្បធម៌ ធ្វើឱ្យសម្បត្តិអរិយធម៌ចិនគង់វង្សជានិរន្ត៍ និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ព្រមទាំងជំរុញប្រជាជនឱ្យបន្ត លើកកម្ពស់មោទនភាពជាតិ និងទំនុកចិត្តលើខ្លួនឯង។
* ការអភិវឌ្ឍកសិកម្មទំនើបត្រូវពឹងផ្អែកលើវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping បានទៅភូមិ Siyi ស្រុក Jiayu ក្រុង Xianning ដើម្បីចុះត្រួតពិនិត្យស្ថានភាព ការងារលើកកម្ពស់ការស្តារ និងអភិវឌ្ឍទីជនបទឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ។ លោក Xi Jinping បានចូលទៅក្នុងភូមិ Siyi ដើរចូលស្រែចម្ការ ពិនិត្យមើលការរីកលូតលាស់នៃបន្លែ និងសាកសួរលម្អិតអំពីពូជបន្លែ បច្ចេកទេសដាំដុះ ការលក់ជាដើម ។
លោកបានគូសបញ្ជាក់ថា ទីជនបទមានទំហំធំ ហើយកសិកម្មមានសក្ដានុពលខ្លាំង។ ការអភិវឌ្ឍកសិកម្មទំនើបត្រូវពឹងផ្អែក លើវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាចផ្តល់ ស្លាបហោះហើរដល់ទំនើបកម្មកសិកម្ម។ ខិតខំធ្វើការលើការច្នៃប្រឌិតបច្ចេកវិទ្យានិងការរួមបញ្ចូលឧស្សាហកម្ម ទីតាំងចុងក្រោយ នៃការចុះត្រួតពិនិត្យការងារ នៅខេត្ត Hubei លើកនេះរបស់លោក Xi Jinping គឺវិទ្យាស្ថានសិក្សាស្រាវជ្រាវការច្នៃប្រឌិតនិងអភិវឌ្ឍន៍ឧស្សាហកម្មនៅក្រុង Wuhan ទីរួមខេត្ត Hubei។ នេះជាស្ថាប័នសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បែបថ្មីមួយដែលបានបង្កើតឡើងជាងបីឆ្នាំ។
នៅទីនេះ លោក Xi Jinping បានមើលករណីជោគជ័យនៃវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបានស្វែងយល់អំពីវិធានការក្នុងស្រុក ដើម្បីលើកកម្ពស់ ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោក Xi Jinping ជឿជាក់ថា គន្លឹះនៃទំនើបកម្មតាមបែបផែនចិន គឺស្ថិតនៅត្រង់ទំនើបកម្មបច្ចេកវិទ្យា។ ក្នុងអំឡុងពេលនៃការចុះត្រួតពិនិត្យ ការងារលើកនេះ លោក Xi Jinping បានលើកឡើងបន្ថែមទៀតថា ខេត្ត Hubei មានគុណសម្បត្តិដ៏លេចធ្លោលើ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងធនធានមនុស្ស ហើយគួរតែត្រួសត្រាយ យ៉ាងសកម្ម នូវបច្ចេកវិទ្យានិងការច្នៃប្រឌិតឧស្សាហកម្ម ។ ដោយផ្តោតលើឧស្សាហកម្មសំខាន់ៗ យើងនឹងពង្រឹងការរួមបញ្ចូល នៃខ្សែសង្វាក់នវានុវត្តន៍ ខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់មូលធន និងខ្សែសង្វាក់ទេពកោសល្យ ពង្រឹងការស្រាវជ្រាវលើបច្ចេកវិទ្យាសំខាន់ៗ ជំរុញការច្នៃប្រឌិតរួមគ្នា នៃសហគ្រាសធុនធំ និងមធ្យម និងកែលម្អកម្រិតនៃការផ្លាស់ប្តូរ នៃសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
ទាក់ទងនឹងការអភិវឌ្ឍនាពេលអនាគតរបស់ខេត្ត Hubei លោក Xi Jinping បានលើកឡើងថា ខេត្ត Hubei គួរតែត្រួសត្រាយផ្លូវក្នុងការជំរុញ ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិតឧស្សាហកម្ម ធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅ យ៉ាងទូលំទូលាយ និងពង្រីកការបើកចំហកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍរួមបញ្ចូលគ្នាទីក្រុង-ជនបទ និងការស្តារនិងអភិឌ្ឍជនបទ ឡើងវិញ ពង្រឹងការអភិរក្សធនធានវប្បធម៌និងការជំរុញ ការច្នៃប្រឌិតនិងការអភិវឌ្ឍវប្បធម៌មានភាពស្វាហាប់ និងក្លាហានក្នុងការរុករក៕
វិទ្យុមិត្តភាពកម្ពុជាចិន