(ប៉េកាំង)៖ សហគ្រាសចំនួន៣៤៩៦ ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩ បានចូលរួមតាំងពិព័រណ៍ សហគ្រាសលំដាប់កំពូលទាំង៥០០ លើពិភពលោកនិងសហគ្រាសឈានមុខ ផ្នែកឧស្សាហកម្មចំនួន២៩៧បានចូលរួម សហគ្រាសនិងអង្គភាពចំនួន១៨៦ បានចូលរួមពិព័រណ៍នេះរយៈពេល៧ឆ្នាំជាប់ៗគ្នា។ល។
តាមការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ ចំនួន៣៣៨៥៨នាក់ទូទាំងពិភពលោក របស់បណ្តាញ CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៧ភាគរយ យល់ឃើញថា ប្រទេសចិនគឺជាទីផ្សារសេរីដែលបើកចំហ និងប្រកបដោយកម្លាំងប្រកួតប្រជែង។
តាមស្ថិតិរបស់គយចិនឱ្យដឹងថា ៩ខែដើមឆ្នាំ២០២៤ តម្លៃសរុបនៃការនាំចេញនាំចូលរបស់ប្រទេសចិន សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ហើយតម្លៃសរុបប្រចាំត្រីមាសនីមួយៗសុទ្ធតែលើសពី១០ទ្រីលានយាន់ប្រាក់ចិន។ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨.៥ភាគរយជឿជាក់យ៉ាងមុតមាំថា ការបើកចំហចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ របស់ប្រទេសចិននឹងនាំមកនូវឱកាសទីផ្សារ កាន់តែទូលំទូលាយដល់ដៃគូពាណិជ្ជកម្ម។
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ បានផ្តល់ជូនស្តង់ពិព័រណ៍ដោយឥតគិតថ្លៃ ចំនួនជាង១២០ស្តង់សម្រាប់ប្រទេស មានការអភិវឌ្ឍន៍តិចតួចចំនួន៣៧ និងពង្រីកតំបន់ពិព័រណ៍ពិសេសសម្រាប់ផលិតផលអាហ្រ្វិក ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តល់ ផលប្រយោជន៍ទូទៅនិងបរិយបន្ន។ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍អាហ្រ្វិកចំនួន៨៩.៩ភាគរយ បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ប្រទេសចិនចំពោះបណ្តាប្រទេសសកលខាងត្បូង៕
វិទ្យុមិត្តភាពកម្ពុជាចិន