(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះថា ខ្លួនបានដាក់ចេញនូវទណ្ឌកម្មចំនួន ៤៦ ប្រឆាំងនឹងរុស្ស៉ី រួមទាំងអ្នកដែលពាក់ព័ន្ធជាមួយក្រុមទាហានស៉ីឈ្នួល Wagner។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទណ្ឌកម្មទាំងនោះ ក៏ត្រូវបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនៅប្រទេសអាហ្រ្វិកចំនួន ៣ផងដែរ នោះគឺ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីប៊ី និងម៉ាលី ជុំវិញការភ្ជាប់ទំនាក់ទំនងជាមួយក្រុម Wagner នេះដែរ។ តាមការិយាល័យកិច្ចការបរទេស ដែលបានធ្វើបច្ចុប្បន្នភាព នៅលើគេហទំព័ររបស់រដ្ឋាភិបាល បន្ថែមពីនេះ មានការកំណត់ថ្មីមួយនៅក្រោមរបបទណ្ឌកម្មអាវុធគីមី៕