(មូស្គូ)៖ ប្រធានសភាជាន់ទាបរុស្ស៉ី លោក Vyacheslav Volodin បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះថា ទីក្រុងមូស្គូគ្រោងរឹតបន្តឹងច្បាប់ គ្រប់គ្រងប្រាក់ចំណូលរបស់អ្នក ដែលត្រូវបានចាត់ទុកថាជាភ្នាក់បរទេស ក៏ដូចជាអ្នកដែលនិយាយអាក្រក់ បន្ទាប់ពីចាកចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ច្បាប់នៅក្នុងប្រទេសរុស្ស៉ី តម្រូវឱ្យបុគ្គល ឬអង្គការណាដែលទទួលការគាំទ្រពីក្រៅប្រទេស ឬស្ថិតក្រោមឥទ្ធិពលបរទេស ចុះឈ្មោះជាភ្នាក់ងារបរទេស។ សភាជាន់ទាបរុស្ស៉ី បាននិងកំពុងធ្វើការ ដើម្បីរឹតបន្តឹងច្បាប់កម្មសិទ្ធិបញ្ញា និងវិធីសាស្រ្តទូទាត់សាច់ប្រាក់ដល់ភ្នាក់ងារបរទេស ដោយបង្ខំឱ្យពួកគេប្រើគណនីជាលុយរូប្លិ៍។ ច្បាប់នេះ នឹងគ្របដណ្តប់លើប្រាក់ចំណូលនៃម៉ាកយីហោ មកពីវិស័យវិទ្យាសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ការសម្តែង ផ្សព្វផ្សាយ ការច្នៃប្រឌិត និងផ្លាកសញ្ញាពាណិជ្ជកម្មជាដើម។

លោក Volodin បានបញ្ជាក់ថាទៀតថា «អ្នកដែលធ្វើឱ្យប៉ះពាល់ដល់រុស្ស៉ី តាមរយៈការជេរប្រមាថពលរដ្ឋខ្លួន អ្នកចូលរួមក្នុងការធ្វើសង្រ្គាម មិនគួរមានបានដោយសារតែលុយចំណាយ របស់ប្រទេសជាតិនោះឡើយ។ រុស្ស៉ី កំពុងចាត់វិធានការរឹតបន្តឹងប្រាក់ចំណូល របស់ក្រុមមនុស្សទាំងនោះ ដែលមិនចាត់ថ្នាក់ជាភ្នាក់ងារបរទេស ប៉ុន្តែបានចាកចេញហើយនិយាយអាក្រក់ពីប្រទេសរបស់ខ្លួន

គួរបញ្ជាក់ថា បុគ្គល និងអង្គការសរុបចំនួន ៨៨១ត្រូវបានចុះបញ្ជីជាភ្នាក់ងារបរទេស ដោយក្រសួងយុត្តិធម៌រុស្ស៉ី ក្នុងនោះរួមទាំង អតីតមហាសេដ្ឋី លោក Mikhail Khodorkovsky ម្ចាស់ពានរង្វាន់ណូបែល លោក Dmitry Muratov និងអ្នកសរសេរប្លុក YouTube ដ៏ល្បី លោក Yuri Dud ផងដែរ៕