(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧ បានបើកនៅក្នុងទីក្រុងសៀងហៃ ដោយបានទាក់ទាញ អ្នកតាំងពិព័រណ៍ចំនួន ៣៤៩៦ មកពីប្រទេស និងតំបន់ចំនួន ១២៩ ដែលចំនួនប្រទេស (តំបន់) និងក្រុមហ៊ុនបានលើស ពីលើកមុន។ ហេតុអ្វីបានជារង្វង់មិត្តភក្តិ CIIE អាចបន្តពង្រីក? តើមានការគិតគូអ្វីខ្លះនៅពីក្រោយ ការដែលមេដឹកនាំកំពូលរបស់ ប្រទេសចិនលោក Xi Jinping គ្រោងផែនការ ដាក់ពង្រាយ និងជំរុញ CIIE ដោយផ្ទាល់?
នៅក្នុងខែឧសភាឆ្នាំ ២០១៧ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះ នៃពិព័រណ៍នាំចូលអន្តរជាតិចិនចាប់តាំងពីឆ្នាំ ២០១៨តទៅ។ នេះជាពិព័រណ៍ថ្នាក់ជាតិដំបូងគេរបស់ពិភពលោក ដែលផ្ដោតលើប្រធានបទនាំចូល។ ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍នាំចូលអន្តរជាតិចិន គឺជាការសម្រេចចិត្តដ៏សំខាន់មួយ របស់ប្រទេសចិន ដើម្បីជំរុញការបើកទូលាយចំពោះបរទេសកម្រិតខ្ពស់ជុំថ្មី ហើយវាក៏ជាវិធានការដ៏សំខាន់របស់ប្រទេសចិន ក្នុងការបើកទីផ្សារយ៉ាងសកម្មដល់ពិភពលោកទៀតផងដែរ។
ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ "រង្វង់មិត្តភក្តិ" នៃពិព័រណ៍នាំចូលអន្តរជាតិចិនបានបន្តពង្រីកធំ ហើយទទួលបានសមិទ្ធផល យ៉ាងលេចធ្លោ។ ពិព័រណ៍នាំចូលអន្តរជាតិចិន ៦ លើកដំបូងបានដាក់តាំងបង្ហាញផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាកម្មថ្មី ដែលមានលក្ខណៈតំណាងជិត ២៥០០ ជាមួយនឹងទំហំទឹកប្រាក់ប្រតិបត្តិការដែលមានបំណងលើសពី ៤២០ ពាន់លានដុល្លារអាមេរិក សហគ្រាស និងភ្នាក់ងារជំរុញការវិនិយោគបរទេសជាងមួយពាន់បានទៅកាន់តំបន់ផ្សេងៗនៃប្រទេសចិន ដើម្បីប្រាស្រ័យទាក់ទងដោយចំគោលដៅ ពាណិជ្ជករតាំងពិព័រណ៍ជាច្រើន បានបើកហាងថ្មី រោងចក្រថ្មី និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនៅក្នុងប្រទេសចិន។ល។
ប្រទេសចិនបើកទីផ្សាររបស់ខ្លួនដោយម្ចាស់ការ បានផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជករតាំងពិព័រណ៍ពិភពលោក និងក្រុមហ៊ុន កសិករនៅពីក្រោយនេះ។ ពិព័រណ៍នាំចូលអន្តរជាតិចិន ៦ លើកដំបូងបាននាំចូលផលិតផលតាំងពិពណ៌ជាង ៣៥ ម៉ឺនប្រភេទ ទំហំទំនិញនាំចូលលើសពី ៤៧០ ពាន់លានយាន់ប្រាក់ចិន។ ពិព័រណ៍នាំចូលអន្តរជាតិចិនបានធ្វើឱ្យសហគ្រាសខ្នាតតូច និងមធ្យមបរទេសជាច្រើនសម្រេចបាននូវក្តីសុបិនដ៏ធំ នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ពួកគេ។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ មនុស្សជាតិនៅតែរងឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ខ្សែសង្វាក់ឧស្សាហកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ មនុស្សម្នាពោរពេញដោយការព្រួយបារម្ភអំពីអនាគត។ នៅក្នុងសុន្ទរកថា បើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៤ ក្នុងឆ្នាំ២០២១ លោក Xi Jinping បានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិន នឹងមិនផ្លាស់ប្តូរ៣ចំណុច គឺ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីក ការបើកចំហកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរ ការប្តេជ្ញាចិត្តក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោកនឹងមិនផ្លាស់ប្តូរ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ សកលភាវូបនីយកម្មសេដ្ឋកិច្ចនឹងមិនផ្លាស់ប្តូរ ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការអភិវឌ្ឍនឆ្ពោះទៅកាន់ ទិសដៅបើកចំហ រួមបញ្ចូល បរិយាបន្ន មានតុល្យភាព និងឈ្នះ-ឈ្នះ នឹងមិនផ្លាស់ប្តូរ។
នេះគឺជាការប្តេជ្ញាចិត្តរបស់ចិន ហើយរឹតតែជាសកម្មភាពរបស់ចិនថែមទៀត។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ វិធានការកំណែទម្រង់ ដែលបានលើកឡើងដោយលោក Xi Jinping នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន ដូចជាការបង្កើតតំបន់ថ្មី តាមកំពង់ផែនៃតំបន់សាកល្បងពាណិជ្ជកម្មសេរីក្រុងសៀងហៃ ការលុបចោលការរឹតបន្តឹងលើ ការវិនិយោគបរទេសក្នុង វិស័យកម្មន្តសាលដោយគ្រប់ជ្រុងជ្រោយ និងការពង្រីកវិសាលភាពអនុញ្ញាតលើ ការចូលទីផ្សារ នៃផលិតផលឌីជីថលជាដើម វិធានការទាំងនេះកំពុងក្លាយជាការពិត ម្តងមួយជំហានៗ។
ពិព័រណ៍នាំចូលអន្តរជាតិចិនមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់សហគ្រាសខ្នាតតូចនិងមធ្យម និងកសិករក្នុងប្រទេសផ្សេងៗ ប៉ុណ្ណោះទេ ក៏ថែមទាំងបានក្លាយជាកន្លែងដាក់ចេញដំបូង សម្រាប់ផលិតផលថ្មីសកល កន្លែងជម្រើសដំបូងសម្រាប់បច្ចេកវិទ្យា ទំនើប និងជាកន្លែងដំបូងសម្រាប់សេវាកម្ម ប្រកបដោយភាពច្នៃប្រឌិតថ្មី។ ចាប់ពីគ្រឿងបរិក្ខារកម្រិតខ្ពស់ រហូតដល់សម្ភារៈថ្មី ចាប់ពីបរិក្ខារវិស្វកម្មសមុទ្រ រហូតដល់ជីវបច្ចេកវិទ្យា ចាប់ពីគ្រឿងសម្អាង រហូតដល់ផលិតផលកសិកម្មជឿនលឿន ឆ្នាំនេះ ផលិតផលថ្មីមានលក្ខណៈតំណាងជាង ៤០០ ត្រូវបានដាក់តាំងបង្ហាញនៅស្តង់ CIIE។
មូលហេតុដែលពិព័រណ៍នាំចូលអន្តរជាតិចិន បានទាក់ទាញការចាប់អារម្មណ៍ពីភពភពលោកទាំងមូល គឺដោយសារតែប្រទេសចិន បានបន្តពង្រីកការបើកចំហរបស់ខ្លួន ធ្វើឱ្យការអភិវឌ្ឍក្នុងស្រុក ក៏ដូចជាជំរុញឱ្យសេដ្ឋកិច្ចពិភពលោក មានកម្លាំងរស់រវើកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន