(ប៉េកាំង)៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao នៅទីក្រុងសៀងហៃ។

លោក Li Qiang បានលើកឡើងថា ពិភពលោកបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗ ចរន្តផ្ទុយពីការធ្វើសកលភាវូបនីយកម្ម បានងើបឡើងវិញ ហើយឯកតោភាគីនិយម និងគាំពារនិយមបានកើនឡើងយ៉ាងច្បាស់លាស់។ ខណៈពេលស្ថិតក្នុងបរិបទបែបនេះ យើងកាន់តែត្រូវប្រកាន់ខ្ជាប់ ការបើកទូលាយ ពង្រីកការបើកទូលាយនិងលើកកម្ពស់ការបើកទូលាយដើម្បីជំរុញសន្តិភាពនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពជាយូរអង្វែង។

លោក Li Qiang បានលើកឡើងសំណើរបីចំណុច ពោលគឺ ទីមួយ យើងគួរតែប្រមូលផ្តុំនូវគំនិតឯកភាពរួមផ្នែកបើកទូលាយ ឱ្យបានកាន់តែច្រើនក្នុងខណៈពេលប្រកាន់ខ្ជាប់ ការគោរពតាមពាក្យសន្យារបស់ខ្លួន។ ទីពីរ យើងគួរតែត្រួសត្រាយលំហបើក ទូលាយឱ្យបានកាន់តែធំទូលាយក្នុងខណៈប្រកាន់ខ្ជាប់ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ទី៣ យើងគួរតែរ៉ាប់រងបេសកកម្មបើកទូលាយ ក្នុងខណៈពេលប្រកាន់ខ្ជាប់ជោគវាសនារួម។

មេដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិបានថ្លែងក្នុងសុន្ទរកថា ដោយគូសបញ្ជាក់ថា បណ្តាភាគីនានា មានសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចនិងអនាគតអភិវឌ្ឍន៍ របស់ប្រទេសចិន ហើយរីករាយជំរុញការរួមគ្នា កសាង "ខ្សែក្រវាត់និងផ្លូវ" ពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់គ្នានិងការអភិវឌ្ឍបៃតង ជាដើមដើម្បីគាំពារ ពាណិជ្ជកម្មសេ រីនិងជំរុញសមភាពនិងវឌ្ឍនភាព ក៏ដូចជាការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន