(មូស្គូ)៖ នាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិជាតិ ដ៏មានឥទ្ធពលមួយរូបរបស់រុស្ស៉ី លោក Kirill Dmitriev បាននិយាយថា ជ័យជម្នះរបស់ លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានបើកឱកាសថ្មីដើម្បីកំណត់ ទំនាក់ទំនង រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក Dmitriev ដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុមការងារ លោក ត្រាំ នាពេលកន្លងមក ក៏បាននិយាយដែរថា លោក ត្រាំ ក៏ដូចជាសមាជិករបស់លោក បានឈ្នះការគ្រប់គ្រងព្រឹទ្ធសភា ទោះជាមានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងពួកគេក៏ដោយ»។ លោកបន្ថែមថា «ជោគជ័យនេះ បង្ហាញថាប្រជាជនអាមេរិកទូទៅ ធុញទ្រាន់នឹងការកុហក និងអសមត្ថភាពនៃរដ្ឋបាលបច្ចុប្បន្ន។ វាក៏បានបើកឱកាសដល់ការកំណត់ទំនាក់ទំនងរុស្ស៉ី-សហរដ្ឋអាមេរិក ឡើងវិញផងដែរ»

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នាខែកុម្ភៈ ឆ្នាំ ២០២២ បានធ្វើឱ្យការប្រឈមមុខដាក់គ្នា រវាងទីក្រុងមូស្គូ និងលោកខាងលិច ធ្លាប់មានគិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ ១៩៦២៕