(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២១០ ទល់នឹង១១២។

នេះបើតាមសារព័ត៌មានលំដាប់ពិភពលោក AP ចេញផ្សាយភ្លាមៗ។

ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប៕