(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៧៨ ទល់នឹង៩៩។ នេះបើតាមសារព័ត៌មាន New York Times។
ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។
ប៉ុន្តែលទ្ធផលបោះឆ្នោតត្រឹមម៉ោងនេះ មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដ្បិតរដ្ឋដែលលោក ត្រាំ ឬលោកស្រី ហារីស បានឈ្នះគឺជារដ្ឋដែលមានប្រពៃណីបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ រហូត ឬគណបក្សប្រជាធិបតេយ្យរហូត។ ឬអាចនិយាយបានលទ្ធផលនៅតាមរដ្ឋទាំងនេះត្រូវបានគេព្យាករទុកមុនទៅហើយ។
នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕