(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៥៤ ទល់នឹង២៧។ នេះបើតាមសារព័ត៌មាន CNN។

ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​ ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។

នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕