Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោក ត្រាំ ឈ្នះនៅរដ្ឋចំនួន៣ រីឯលោកស្រី ហារីស ឈ្នះនៅរដ្ឋ Vermont ខណៈការិយាល័យបោះឆ្នោតនៅតាមរដ្ឋជាច្រើន ចាប់ផ្ដើមបិទទ្វាររាប់សន្លឹកឆ្នោត (Video inside)

06-11-2024 07:49

(វ៉ាស៊ីនតោន)៖ ការិយាល័យបោះឆ្នោតនៅតាមរដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិក បានចាប់ផ្ដើមបិទទ្វាររាប់ស្លឹកឆ្នោតជាបណ្ដើរៗហើយ ក្នុងនោះក៏មានរដ្ឋ​ Georgia ដែលជា រដ្ឋសំខាន់ ឬ Swing State ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

រដ្ឋដែលបានបិទទ្វាររាប់សន្លឹកឆ្នោតជារួមមាន៖
រដ្ឋ Georgia ដែលមានអង្គបោះឆ្នោត ១៦រូប។
រដ្ឋ Indiana មាន១១រូប
រដ្ឋ Kentucky មាន៨រូប
រដ្ឋ South Carolina មាន៩រូប
រដ្ឋ Vermont មាន៣រូប
រដ្ឋ Virginia ១៣រូប
រដ្ឋ West Virginia មាន៤រូប

បើតាម CNN លោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងរដ្ឋ Indiana Kentucky និងរដ្ឋ West Virginia ខណៈលោកស្រី ហារីស ឈ្នះនៅរដ្ឋ Vermont។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ឬលោក ដូណាល់ ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​ ២៧០រូប៕