(ប៉េកាំង)៖ ថ្ងៃទី៣ ខែវិច្ឆិកា លោក លី ឈាង សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្រ្តីចិន បានអញ្ជើញចុះត្រួតពិនិត្យ និងស្វែងយល់ការងារអប់រំខាងវិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស មានជំនាញវិជ្ជាជីវៈ នៅក្រុងសៀងហៃ។
លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតី នៃអនុសាសន៍សំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន សម្របទៅតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងសកម្ម ខំប្រឹងបង្កើនការអប់រំខាងវិជ្ជាជីវៈ និងបណ្តុះបណ្តាល ធនធានមនុស្សមានជំនាញវិជ្ជាជីវៈ ផ្សព្វផ្សាយស្មារតីបុគ្គលគំរូ ស្មារតីពលកម្ម និងស្មារតីវិជ្ជាជីវៈខំប្រឹងបណ្តុះបណ្តាល ធនធានមនុស្សមានជំនាញវិជ្ជាជីវៈប្រកបដោយគុណវុឌ្ឍិខ្ពស់ ឱ្យបានកាន់តែច្រើន ដើម្បីផ្តល់នូវការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងជីវភាពរស់នៅដែលប្រកបដោយគុណភាពខ្ពស់៕