(ម៉ាឌ្រីដ)៖​ ក្រុមសង្គ្រោះ​ បានឱ្យដឹងថា​ ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត​ នៅប្រទេសអេស្ប៉ាញ​ ឡេីងដល់ ២០០នាក់គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ​ ខណៈមនុស្សមួយចំនួនទៀតបន្តបាត់ខ្លួននៅឡេីយ​ ហើយក្តីសង្ឃឹមថានៅមានជីវិតកាន់តែតិចទៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

អង្គការសម្របសម្រួលសេវាសង្គ្រោះបន្ទាន់​ នៅក្នុងទីក្រុង​ Valencia ភាគខាងកើតដែលរងគ្រោះខ្លាំងជាងគេ​ បាននិយាយថាមនុស្ស ២០២នាក់បានស្លាប់។ ក្រុមអ្នកជួយសង្គ្រោះ​ ដោយប្រេីឧទ្ធម្ភាគចក្រ យន្តហោះដ្រូន រួមសត្វសុនខ​ sniffer កំពុងស្វែងរកអ្នកបាត់ខ្លួន។ រដ្ឋាភិបាលបានដាក់ពង្រាយទាហានចំនួន ៥០០នាក់ទៀតទៅកាន់តំបន់រងគ្រោះ ដើម្បីជួយដលទាហានចំនួន ១,២០០នាក់ដែលនៅទីនោះស្រាប់​ នៅថ្ងៃសៅរ៍។

គួរបញ្ជាក់ថា​ ទឹកជំនន់ដែលបណ្តាឱ្យ បាក់ស្ពាន និងគ្រប់ដណ្តប់ទីក្រុងដោយភក់​ ចាប់តាំងពីថ្ងៃអង្គារមក គឺជាគ្រោះមហន្តរាយបណ្តាលមានមនុស្សស្លាប់ច្រើនបំផុត​ របស់ប្រទេសអឺរ៉ុបមួយនេះមិនធ្លាប់មា​ន​ ក្នុងរយៈពេលជាច្រើនទសវត្សរ៍៕