Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន ជឿថាអាមេរិកនឹងបន្តការជួយគាំទ្ររបស់ខ្លួន ក្រោយការបោះឆ្នោតប្រធានាធិបតី (Video inside)

01-11-2024 15:04

(កៀវ)៖ រដ្ឋមន្រ្តីការបទេស លោក Andrii Sybiha បាននិយាយថា អ៊ុយក្រែន មានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងបន្ត ការគាំទ្ររបស់ខ្លួន បើទោះបីជានរណាជាអ្នកឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

នៅពេលត្រូវបានសាកសួរ អំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោក Sybiha ប្រាប់ក្រុមអ្នកសារព័តមាន ក្នុងទីក្រុង Montreal ប្រទេសកាណាដា ដោយនិយាយជាភាសាអង់គ្លេស ដូច្នេះថា «យើងមានការគាំទ្រពីគណបក្សអាមេរិកទាំងពីរ ទាំងគណបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ»។ លោកថ្លែងថា «ខ្ញុំចង់បញ្ជាក់ថា ការគាំទ្រដល់អ៊ុយក្រែន វាមិនមែនជាការធ្វើសប្បុរសធម៌ទេ វាជាការរួមចំណែក ក្នុងថែរក្សាសន្តិសុខឆ្លងកាត់អាត្លង់ទិក ហើយយើងមានទំនុកចិត្តថា ការគាំទ្រនេះនឹងនៅតែបន្ត»

គួរបញ្ជាក់ថា ជាការកត់សម្គាល់ បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ តែងតែរិះគន់ លោក ហ្សេលេនស្គី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ខណៈបេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស បានសន្យាបន្តគាំទ្រអ៊ុយក្រែន។ បេក្ខជន​ទាំងពីរ​កំពុង​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ សម្រាប់​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​អង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤៕