(កៀវ)៖​ អភិបាលតំបន់​ លោក Serhiy Lysak បាននិយាយថា ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី​លេីលំនៅដ្ឋាន និងអគារមន្ទីរពេទ្យ​ នៅកណ្តាលទីក្រុងនៃតំបន់ Dnipro ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ​ បណ្តាលមនុស្ស ៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី​២៦​ ខែតុលា​ ឆ្នាំ​ ២០២៤។

លោក​ Lysak បានបញ្ជាក់តាមបណ្តាញតេឡេក្រាម​ថា​ ក្មេងស្រីអាយុ​ ៨ឆ្នាំ និងក្មេងប្រុសជំទង់ម្នាក់​ ស្ថិតក្នុងចំណោមអ្នករងរបួស។​ អគារ​កម្ពស់ពីរ​ជាន់​បានរងការបំផ្លាញ​មួយ​ផ្នែក ហើយ​អាចមានមនុស្ស​ម្នាក់​ស្ថិត​នៅ​ក្រោម​គំនរ​បាក់បែក។ មន្ទីរ​ពេទ្យ​មួយ​ និង​អគារ​ផ្ទះល្វែង​ចំនួន​ ៤បាន​រង​ការ​ខូចខាត។

សេចក្តីរាយការណ៍ពីទីក្រុង​ បានឱ្យដឹងថា មានការវាយប្រហារជាច្រើនលេីតំបន់ផ្សេងៗគ្នា​ នៅទីនោះ។​ តាមរូបភាពបង្ហោះលេីអ៉ីនធឺណេត​ អ្នកស្រុក និងក្រុមសង្គ្រោះកំពុងស្ថិតនៅខាងក្រៅផ្ទះបាក់បែក ហេីយក៏ឃេីញមានសម្ភារៈបរិក្ខារខូចខាត​ នៅឯអគារមន្ទីរពេទ្យ៕