(ហ្សាការតា)៖ ប្រធានាធិបតីទីប្រាំបីរបស់ប្រទេសឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីកាន់តែរឹងមាំ និងគ្រប់គ្រាន់ផ្នែកផ្នែកស្បៀងអាហារនិងថាមពល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Prabowo Subianto បានចូលកាន់តំណែងជាប្រធានាធិបតីទីប្រាំបីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។

លោក Prabowo អាយុ ៧៣ឆ្នាំ ធ្លាប់ជាមេបញ្ជាការយោធា និងបានឈ្នះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ។ លោកបានស្បថចូលកាន់តំណែង ក្នុងពិធីមួយនៅសភាឥណ្ឌូនេស៊ី។ ក្នុងសុន្ទរកថារបស់លោក លោក Prabowo បានសន្យាថា នឹងក្លាយជាប្រធានាធិបតី សម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ និងបានអំពាវនាវឱ្យមានការរួបរួមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

លោក Prabowo បានប្តេជ្ញាលុបបំបាត់អំពើពុករលួយ និងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី មានភាពគ្រប់គ្រាន់ផ្នែកស្បៀងអាហារនិងថាមពល។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។

លោក Gibran Rakabuming Raka ដែលជាអនុប្រធានាធិបតី និងជាកូនប្រុសច្បងរបស់អតីតប្រធានាធិបតី Joko Widodo ក៏បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះផងដែរ៕