(ប៉ារីស)៖​ ក្នុងសន្និសីទសារព័ត៌មាន​រួមគ្នា​ នៅទីក្រុងកៀវ​ រដ្ឋមន្ត្រីការបរទេសបារាំង និងអ៊ុយក្រែន​ បាននិយាយថា​ ការចូលរួមជាទៀងទាត់របស់ទាហានកូរ៉េខាងជើង​ ដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នឹងក្លាយជាការបង្កភាពតានតឹងថែមទៀតនៃសង្រ្គាម។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៩​ ខែតុលា​ ឆ្នាំ​ ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ​ ហ្សេលេស្គី​ បានចោទប្រកាន់កូរ៉េខាងជើង​ ពីការដាក់ពង្រាយមន្ត្រីជាមួយរុស្ស៉ី​ និងរៀបចំបញ្ជូនទាហាន ១០,០០០នាក់មកជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ​ ទោះបីជាប្រមុខអង្គការណាតូ​ លោក Mark Rutte ថានៅមិនទាន់មានភស្តុតាងអំពីវត្តមានរបស់ទីក្រុងព្យុងយ៉ាង​ ក្នុងដំណាក់កាលនេះក្តី​។

លោក Jean-Noel Barrot ដែលទៅដល់អ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេសក្នុងខែកញ្ញា វានឹងធ្វេីឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយរុញច្រានជម្លោះចូលទៅដំណាក់កាលថ្មីមួយទៀត។

គួរបញ្ជាក់ថា​ រដ្ឋមន្រ្តីការបរទេសបារាំងថ្មីរូបនេះ​ គ្រោងចេញទៅកាន់ភាគខាងកើតអ៊ុយក្រែន​ នៅថ្ងៃអាទិត្យ​ ជាកន្លែងដែលបារាំងនឹងផ្តល់ហិរញ្ញប្បទានដល់មជ្ឈមណ្ឌលថ្មីចំនួនពីរ​ សម្រាប់ការការពារកុមារដែលរងផលប៉ះពាល់ដោយសង្គ្រាម៕