(ប៉េកាំង)៖ ពេលថ្មីៗនេះ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានពន្យារពេលដំណើរទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់និងអង់ហ្គោឡា ដែលនឹងធ្វើនៅពាក់កណ្តាលខែតុលា ឆ្នាំនេះតាមការគ្រោងទុក។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា គឺជាពាក្យសន្យាចំពោះទ្វីបអាហ្វ្រិកដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបានក្នុងរយៈពេលយូរ ដោយសារមូលហេតុគ្រប់បែបយ៉ាង។ ប្រការនេះបានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ មិនតិចឡើយ ប៉ុន្តែភាគច្រើនបានក្លាយជា "សែកស្អុយ" ។ ក្នុងបរិបទដែលការប្រកួតប្រជែងរវាងប្រទេសធំៗ មានភាពកាន់តែខ្លាំងឡើងៗ និងភាពបម្រែបម្រួល ដ៏ជ្រាលជ្រៅនៃនិម្មាបនកម្មសកល តើពាក្យសន្យារបស់អាមេរិកស្តីពីការគាំទ្រដល់ ការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិកអាចសម្រេចបាន ក្នុងកម្រិតយ៉ាងណា ?

សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនជា"ប្រទេសដែលផ្តល់ជំនួយដល់បរទេសធំបំផុត នៅលើពិភពលោក" ដែលមានគម្រោងជាច្រើនក្នុងការផ្តល់ជំនួយ ដល់អាហ្រ្វិក ។ តាមការផ្សាយដំណឹងនៃស្ថានទូតអាមេរិក ប្រចាំនៅប្រទេសចិនឱ្យដឹងថា កាលពីខែសីហា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនជិត ៥៣៦ លានដុល្លារអាមេរិកបន្ថែមទៀតដល់តំបន់ភាគខាងត្បូង នៃអនុតំបន់សាហារ៉ាអាហ្រ្វិក ហើយបានអះអាងថា គិតរហូតដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់សរុបដែលអាមេរិក បានផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់នេះក្នុងឆ្នាំសារពើពន្ធ ២០២៤ មានចំនួនជិត ៣ ពាន់ ៧ រយលានដុល្លារអាមេរិករួចហើយ។

បើមើលពីសំបកក្រៅ ទំហំទឹកប្រាក់ដែលអាមេរិកផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិកពិតជាមិនតិចទេ។ ប៉ុន្តែ ប្រសិនបើអ្នកផងទាំងពួង សម្គាល់ឃើញថា តួលេខដែលបានប្រកាសទាំងនេះ គឺជាផលប្រយោជន៍ដ៏ប្រាកដប្រជា ដែលបានផ្តល់ចំពោះប្រជាជនអាហ្វ្រិក នោះគឺ ខុសឆ្គងទាំងស្រុង។

ក្នុងចំណោមជំនួយដែលអាមេរិកសន្យាផ្តល់ចំពោះទ្វីបអាហ្វ្រិក មានភាគច្រើនត្រូវបានប្រើប្រាស់ដោយខ្លួនឯង ក្នុងវិស័យផ្សេងទៀត ។ ដោយឡែកឥស្សរជនពាក់ព័ន្ធបានទទួលដំណឹង ពីអ្នកជំនាញនិងបញ្ញវន្តដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការលើ គម្រោងជំនួយជាមួយអង្គការពាក់ព័ន្ធ របស់អាមេរិកឱ្យដឹងថា មិត្តរួមអាជីពទាំងនេះទទួលបានសុខមាលភាព ជាច្រើនក្នុងអំឡុងពេលផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិក ដូចជាប្រាក់ឧបត្ថម្ភកធនក្រៅគ្រប់ប្រភេទ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំជាដើម ហើយការចំណាយទាំងនេះ សុទ្ធតែត្រូវបានផ្តល់ដោយគម្រោងជំនួយ របស់អាមេរិកដែលសន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក។ ជារៀងរាល់ឆ្នាំ ក្រុមអ្នកជំនាញផេ្សងៗ បានធ្វើដំណើរទៅដល់ ទ្វីបអាហ្រ្វិក ហើយការចំណាយសរុបលើសោហ៊ុយ ធ្វើដំណើររបស់ពួកគេគឺជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក។ លើសពីនេះទៅទៀត ថវិកាដែលមូលនិធិផ្សេងៗរបស់អាមេរិក រៀបចំធ្វើសកម្មភាពនៅទ្វីបអាហ្រ្វិក ក៏ត្រូវបានដាក់បញ្ចូលក្នុងទឹកប្រាក់ជំនួយផងដែរ។

ជំនួយមួយចំនួនរបស់អាមេរិកក៏មានចេតនាអាក្រក់ទៀតផង។ ជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្រ្វិកមានភាគច្រើន គឺបានផ្តល់ថវិកាដល់ការបណ្តុះបណ្តាល សិក្ខាសាលា និងអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ជាដើម រហូតដល់បូករួមទាំងការគាំទ្របក្សប្រឆាំងរដ្ឋាភិបាលផងដែរ។ ជំនួយបែបនេះមិនត្រឹមតែមិនមានអំណោយផលដល់ ការអភិវឌ្ឍប្រកបដោយស្ថិភាពនៃសង្គមក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏បានរំខានដល់សណ្តាប់ធ្នាប់ក្នុងស្រុក នៃប្រទេសអាហ្វ្រិកមួយចំនួនផងដែរ។

មួយផ្នែកទៀត "គ្រាន់តែនិយាយបានតែមាត់ប៉ុណ្ណោះ" គឺជាចំណាប់អារម្មណ៍ដែលបានបន្សល់ទុកក្នុងមជ្ឈដ្ឋានខាងក្រៅ ចំពោះជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក។ ឧទាហរណ៍ ដូចជាសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ៥៥ ពាន់លានដុល្លារអាមេរិកសម្រាប់គាំទ្រ "របៀបវារៈឆ្នាំ ២០ ៦៣ នៃសហភាពអាហ្រ្វិក" ក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិក និងអាហ្រ្វិកនៅឆ្នាំ ២០២២ ធ្វើជា ក្នុងចំណោមនោះ គ្រាន់តែមានចំនួន១៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះជា គម្រោងដែលបានចុះហត្ថលេខាថ្មី ចំណែកឯចំនួន ៤០ ពាន់លានដុល្លារអាមេរិក គឺជា "ការៀបចំឡើងវិញ" ចំពោះគំនិតផ្តួចផ្តើម និងកិច្ចព្រមព្រៀងគ្រប់ប្រភេទរបស់អាមេរិក ជាមួយទ្វីបអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គោលបំណង ខាងនយោបាយសំខាន់ ជាងគោលបំណងសេដ្ឋកិច្ច ដែលធ្វើឱ្យជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ផ្តល់ ដល់ទ្វីបអាហ្រ្វិកប្រៀបដូចជា "គូររូបនំដើម្បីបំបាត់ឃ្លាន"។

ឧបាយកលនយោបាយដែលជ្រកក្រោមស្លាក "ធ្វើវិនិយោគ" និង "ផ្តល់ជំនួយ" ដើម្បីធ្វើអនុត្តរភាព ដែលប៉ុនប៉ងរក្សាកម្លាំងឥទ្ធិពល របស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក ជាការពិត អាមេរិកធ្វើបែបនេះ ទីបំផុត វាមុខជានឹងបាត់បង់ទំនុកចិត្តពី ប្រជាជនអាហ្វ្រិកជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន