(ប៉េកាំង)៖ ក្នុងឱកាសដែលកិច្ចប្រជុំកំពូលប្រទេស BRICS ឆ្នាំ២០២៤ ជិតនឹងបើកធ្វើ វេទិកាធនាគារគំនិត ប្រទេសសកលខាងត្បូងក្រោមប្រធានបទ “សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោក ប្រកបដោយវិបុលភាពដែលមានជោគវាសនារួម” ដែលផ្តួចផ្តើមរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងទទួលបន្ទុករៀបចំដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើកាលពីថ្ងៃទី១៦ខែតុលានៅក្រុងប៉េកាំង។

លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ អ្នកនយោបាយសំខាន់ៗ តំណាងរដ្ឋាភិបាល បញ្ញវន្តធនាគារគំនិត និងតំណាងប្រព័ន្ធសារព័ត៌មានជាដើមដែលមកពីប្រទេសចំនួន៧៦ លើទូទាំងពិភពលោកបានចូលរួមវេទិកានេះ តាមទម្រង់អនឡាញនិងនៅហ្នឹងកន្លែង។

លោក Shen Haixiong បានថ្លែងថា “ប្រទេសសកលខាងត្បូង” កំពុងពួតដៃគ្នារីកចម្រើនទៅមុខ និងរួមគ្នាស្វែងរកការអភិវឌ្ឍ ដើម្បីខិតខំបញ្ចេញសំឡេងកាន់តែខ្លាំងក្លាស្តីពីការផ្តួចផ្តើម អំពីសន្តិភាពនិងសន្តិសុខនិងការរក្សាយុត្តិធម៌និងសច្ចភាព។ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជាបានថ្លែងថា ប្រទេសចិនបានផ្តល់ទុននិងផ្តល់លទ្ធភាពទៅដល់ បណ្តាប្រទេសនានាលើពិភពលោក ដែលយើងអាចរស់នៅជាមួយគ្នាបាន ហើយអាចមានបានជាមួយគ្នា មានសុភមង្គលជាមួយគ្នា ទាំងអស់នោះហើយ ដែលយើងមើលឃើញថា តួនាទីរបស់ប្រទេសចិនជាតួនាទីដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនិងសន្តិភាពរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន