(ប៉េកាំង)៖ នៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មាន បានសួរសំណួរអំពីស្ថានការណ៍ នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន។

លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងនិន្នាការវិវឌ្ឍនៃទំនាក់ទំនង រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ភាពតានតឹងនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ មិនសមស្របនឹងផលប្រយោជន៍រួម របស់បណ្តាភាគីនានានោះទេ ហើយភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត។ ប្រទេសចិនខិតខំប្រឹងប្រែង ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េជាប់រហូតមក គោលជំហររបស់ចិនស្តីពីការជំរុញឱ្យ មានដំណោះស្រាយបញ្ហាឧបទ្វីបកូរ៉េ តាមវិធីនយោបាយ គឺមិនកែប្រែទេ យើងក៏រំពឹងទុកថា បណ្តាភាគីនានានឹងរួមគ្នា ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរឿងនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន