(ប៉េកាំង)៖ លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ឧបនាយករដ្ឋមន្រ្តីចិននិងជាប្រធានគណៈប្រតិភូមជ្ឈិមចិន បានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខ និងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨ នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុង Shihezi។

គោលដៅទីមួយរបស់គណៈប្រតិភូមជ្ឈិមចិន បានទៅដល់សារមន្ទីរយោធាធ្វើស្រែចម្ការ នៃអង្គភាព XPCC ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តបដិវត្តន៍ នៃការធ្វើស្រែចម្ការនិងការការពារព្រំដែនរបស់អង្គភាព XPCC និងការរួមចំណែកដ៏សំខាន់ របស់អង្គភាព XPCC ក្នុងការជំរុញការអភិវឌ្ឍតំបន់ស៊ីនជាំង ការបង្កើនសាមគ្គីភាពជនជាតិ ការគាំពារស្ថិរភាពសង្គម និងការពង្រឹងការការពារព្រំដែនជាដើម។

បន្ទាប់មក គណៈប្រតិភូមជ្ឈិមបក្សបានអញ្ជើញសិក្សាស្វែងយល់ ការងារនៅក្រុមហ៊ុន Xinjiang Tianye។ លោក He Lifeng បានស្តាប់របាយការណ៍ស្តីពីការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍឧស្សាហូបនីយកម្មបែបថ្មីរបស់សហគ្រាស និងស្វែងយល់ពីស្ថានការណ៍ផលិតកម្ម និងអាជីវកម្មជាដើម។ លោក He Lifeng បានគូសបញ្ជាក់ថា អង្គភាពXCPPគួរតែប្រកាន់ខ្ជាប់នូវកម្លាំងចលករនៃការច្នៃប្រឌិតថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមស្ថានការណ៍ជាក់ស្តែងក្នុងតំបន់ ពន្លឿនការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ វៃឆ្លាតនិងបៃតង ត្រូវផ្តោតទៅលើវិស័យដូចជាការប្រើប្រាស់ធ្យូងថ្មស្អាត ប្រកបដោយប្រសិទ្ធភាពខ្ពស ការពារបរិស្ថាន និងសន្សំសំចៃថាមពលជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការពូនជ្រំកម្លាំងចលករថ្មី ផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម៕

វិទ្យុមិត្តភាពកម្ពុជាចិន