(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលមិនទាន់អាចបញ្ជាក់បានទេថា លោក Hashem Safieddine ដែលជាអ្នកស្នងតំណែងដ៏មានសក្តានុពល របស់មេដឹកនាំក្រុមហេសបូឡា បានស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បាននិយាយថា ពួកគេមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយនៅពេលដែលមានការបញ្ជាក់ វានឹងត្រូវបានប្រកាសនៅលើគេហទំព័ររបស់យោធាអ៊ីស្រាអែល។
«យើងមិនទាន់មានការបញ្ជាក់នៅឡើយទេ។ នៅពេលដែលវាត្រូវបានបញ្ជាក់ និងនៅពេលណា វានឹងនៅលើគេហទំព័ររបស់ IDF (យោធាអ៊ីស្រាអែល)» លោក Mencer បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិត៕