Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ២នាក់ទៀត ត្រូវបានប្រទះឃើញស្លាប់ នៅកោះតៃវ៉ាន់ ក្រោយរងការវាយប្រហារពីព្យុះ Krathon​ (Video inside)

05-10-2024 15:56

(តៃប៉ិ)៖ មនុស្ស ២នាក់ដែលបានបាត់ខ្លួន អំឡុងការវាយប្រហាររបស់ព្យុះសង្ឃរា Krathon លើកោះតៃវ៉ាន់ ត្រូវបានប្រទះឃើញសាកសពនៅថ្ងៃសៅរ៍ ទី៥ ខែតុលានេះ ធ្វើឱ្យ ចំនួនអ្នកស្លាប់កើនដល់ ៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមមន្ត្រីតៃវ៉ាន់ បានឱ្យដឹងថាមនុស្ស ២នាក់ដែលបានបាត់ខ្លួន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងទីក្រុង New Taipei ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៤នាក់ ខណៈជាង៧០០នាក់ បានរងរបួស។ ដោយឡែក គិតមកទល់នឹងថ្ងៃសៅរ៍នេះដែរ ផ្ទះប្រហែលជា ២០០០ខ្នង មិនទាន់មានអគ្គិសនីប្រើប្រាស់ ហើយក្នុងនោះភាគច្រើនស្ថិតនៅក្នុងទីក្រុង Kaohsiung ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារព្យុះ Krathon។

គួរបញ្ជាក់ថា ព្យុះ Krathon បានប្រែក្លាយទៅជាសម្ពាធត្រពិកកាលពីថ្ងៃសុក្រ បន្ទាប់ពីវាយប្រហារលើតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ៕