(ប៉េកាំង)៖ ក្នុងខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនជិតចូលមកដល់ បណ្តាញ CGTNរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យ Renmin របស់ចិន រៀបចំធ្វើការស្ទង់មតិជាលើកទី២ នៅលើពិភពលោកទាំងមូលអំពីចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិន ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនកាន់តែច្រើនឡើងៗ ហើយសេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌របស់ប្រទេសចិននិងឥទ្ធិពលរបស់ចិន លើផ្ទៃអន្តរជាតិទទួលបានការកោតសរសើរ ពីសំណាក់អ្នកផ្តល់បទសម្ភាសន៍។

ក្នុងការស្ទង់មតិអំពីរូបភាពនៃប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយ ទទួលស្គាល់ថា ប្រទេសចិនជាប្រទេសដ៏សំខាន់ ដែលបានកើនឡើង១,៤ភាគរយ បើប្រៀបធៀបនឹងការស្ទង់មតិនៅឆ្នាំមុន។ ចំណាប់អារម្មណ៍ល្អរបស់ពួកគេ ចំពោះប្រទេសចិនបានកើនឡើង ព្រមពេលជាមួយគ្នានេះ អ្នកផ្តល់បទសម្ភាសន៍ដែលមានបំណងទស្សនាប្រទេសចិន ក៏បានកើនឡើងដែរ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ដែលសម្គាល់ឃើញថា ប្រទេសចិនជាប្រទេស មានភាពទាក់ទាញ បានកើនឡើង១៤,៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ពោលគឺបានឡើងដល់៧២,៧ភាគរយ។

ក្នុងវិស័យសេដ្ឋកិច្ចវិញ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,៣ភាគរយ បានកោតសរសើរចំពោះសន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ចិន លទ្ធផលនៃការស្ទង់មតិលើកនេះ មានអត្រាប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន។ ក្នុងនោះ អត្រាទទួលសម្គាល់របស់អ្នកផ្តល់ បទសម្ភាសន៍នៅតំបន់មជ្ឈិមបូព៌ា បានឡើងដល់៩៨,៤ភាគរយ អត្រាទទួលសម្គាល់របស់អ្នកផ្តល់បទសម្ភាសន៍នៃ ប្រទេសអាហ្វ្រិកនិងអាមេរិកឡាទីន គឺ៩៧,៧ភាគរយ និង៩៥,៥ភាគរយដោយឡែកពីគ្នា ។

ការស្ទង់មតិលើកនេះបានសម្ភាសន៍ជាមួយមនុស្សចំនួន ១៦៤០០នាក់ ដែលមកពីប្រទេសចំនួន៤១នៅលើពិភពលោក អ្នកផ្តល់បទសម្ភាសន៍មកពីទ្វីបអាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក ទ្វីបអូស្យានី អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា៕

វិទ្យុមិត្តភាពកម្ពុជាចិន