(ហាណូយ)៖ នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ វៀតណាមបានប្រកាសថា អ្នកទោសជិត៣,៨០០នាក់ រួមមានទាំងជនបរទេសផងដែរ នឹងត្រូវដោះលែង ក្រោមការលើកលែងទោសចុងក្រោយបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គិតចាប់តាំងពីឆ្នាំ២០០៩មក វៀតណាមធ្លាប់បានប្រកាស ការលើកលែងទោសពិសេសចំនួន៩លើក ដោយបានដោះលែងអ្នកជាប់ពន្ធនាគារ ​សរុបទាំងអស់ចំនួនជាង ៩២,០០០នាក់ ឱ្យមានសេរីភាពមុនពេលកំណត់ ក៏ប៉ុន្តែក្នុងការលើកលែងទោសទាំងនោះ គឺមិនដែលមាន​សកម្មជននយោបាយឡើយ។ យោងតាមសេចក្តីប្រកាសផ្លូវការ របស់រដ្ឋាភិបាលវៀតណាម អ្នកដែលមានទោសពីបទ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» និង «ភេរវកម្ម» គឺមិនទទួលបានការលើកលែងទោសទេ។

គួរបញ្ជាក់ថា អ្នកទោសសរុប៣,៧៦៥នាក់ នឹងត្រូវដោះលែងនាថ្ងៃអង្គារ ទី១ ខែតុលា ក្នុងនោះរួមមានទាំង ជនបរទេស២០នាក់ មកពីចិន អ៉ីស្លង់ ឥណ្ឌា ឡាវ អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក។ ការលើកលែងទោសនេះ ធ្វើឡើងក្នុងឱកាសខួបទី៧៩ នៃការទទួលបានឯករាជ្យរបស់វៀតណាម (២ កញ្ញា) និងខួបទី៧០ នៃការរំដោះរដ្ឋធានីហាណូយ (១០ តុលា)៕