(ប៉េកាំង)៖ នៅថ្ងៃទី២៧ ខែកញ្ញា សន្និបាតស្តីពីទីក្រុងរចនាពិភពលោកឆ្នាំ២០២៤ បានបើកធ្វើនៅក្រុងសៀងហៃ។ សន្និបាតនេះសហការរៀបចំដោយរដ្ឋបាលក្រុងសៀងហៃ និងអង្គការ UNESCO។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោក Gong Zheng លេខាធិការរង នៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ និងជាអភិបាលក្រុងសៀងហៃបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនស្វែងរកជាបន្តបន្ទាប់ នូវការរួមបញ្ចូលគ្នារវាងសោភ័ណវិទ្យានៃការរចនា និងការផ្សព្វផ្សាយ នៃប្រព័ន្ធសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយរឿងរ៉ា វរបស់ចិនក្នុងយុគសម័យថ្មី។ ប្រឈមនឹងអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងពួតដៃគ្នាយ៉ាងជិតស្និទ្ធជាមួយ មជ្ឈដ្ឋាននានា នៃក្រុងសៀងហៃ រួមគ្នាជំរុញការអភិវឌ្ឍបែបច្នៃប្រឌិតថ្មីនៃឧស្សាហកម្មរចនា ដើម្បីបំផុសគំនិតច្នៃប្រឌិតថ្មី ផ្នែកផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។

លោក Gong Zheng បានថ្លែងថា យើងយកចិត្តទុកដាក់ខ្ពស់ចំពោះតម្លៃចម្រុះ និងពហុមុខងារនៃការរចនា ដើម្បីឱ្យក្រុងសៀងហៃដើរតួនាទី នៃឧត្តមភាពចម្រុះដោយពេញលេញ ព្រមទាំងផ្តោតលើការពង្រីកប្រសិទ្ធភាព ជំរុញតាមរយៈសន្និបាតរចនាពិភពលោក ពន្លឿនកិច្ចកសាង “ទីក្រុងរចនា” ដ៏ឆ្នើមលើពិភពលោក ដើម្បីបង្កើតជា “នាមបណ្ណមាស” សម្រាប់ទីក្រុងសៀងហៃ៕

វិទ្យុមិត្តភាពកម្ពុជាចិន