(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមសកម្មភាពមិត្តភាពផ្នែកវប្បធម៌និងកីឡារវាងយុវជនចិន-អាមេរិកដែលប្រព្រឹត្តទៅនៅសាលាមធ្យមសិក្សាទី ៨ នៃក្រុងប៉េកាំង។

លោកស្រី Peng Liyuan បានជួបសំណោះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយគណៈប្រតិភូយុវជនដែលមកពីរដ្ឋ Washington សហរដ្ឋអាមេរិក។ លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះគ្រូបង្រៀន និងសិស្សានុសិស្សអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីស្វែងយល់អំពីប្រទេសចិនដោយផ្ទាល់ និងចាប់អារម្មណ៍ពីប្រទេសចិនដ៏ពិតប្រាកដ។ លោកស្រីរំពឹងទុកថា យុវជននៃប្រទេសទាំងពិរ ចិននិងអាមេរិកអាចយល់ដឹងពីគ្នា និងរាប់អានគ្នាដើម្បីបំពេញបន្ថែមនូវកម្លាំងវិជ្ជមាន សម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិក។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី "ការអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន ៥ ម៉ឺននាក់ឱ្យធ្វើការផ្លាស់ប្តូរនិងរៀនសូត្រ នៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ" នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន