(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថា សំលេងស៉ីរ៉ែនព្រមាន បានបន្លឺឡើងក្នុងទីក្រុងហិរញ្ញវត្ថុ Tel Aviv នៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះ ខណៈដែលមីស៉ីលបាញ់ចេញពីលីបង់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស របស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គ្មានសេចក្តីរាយការណ៍អំពីការខូចខាត ឬអ្នករងគ្រោះទេ ហើយយោធានិយាយថា មិនមានសេចក្តីណែនាំឱ្យចេញការពារជនស៉ីវិលដែរ សម្រាប់ទីក្រុងភាគកណ្តាលកណ្តាលមួយនេះ។ ស៉ីរ៉ែនព្រមាន ក៏បានបន្លឺឡើងនៅក្នុងតំបន់ផ្សេងទៀត នៃភាគកណ្តាលអ៉ីស្រាអែល រួមទាំងទីក្រុង Netanya ផងដែរ។
គួរបញ្ជាក់ថា ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ គឺក្រុមហេសបូឡា នៅលីបង់ បានបាញ់ផ្លោងគ្រាប់រ៉ុក្កែត និងមីស៉ីលជាច្រើនមកលើអ៉ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈជម្លោះតាមព្រំដែនភាគខាងត្បូង កាន់តែឡើងកម្តៅ៕