(ប៉េកាំង)៖ ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិច នៅតំបន់ស៊ីនជាំង នៃសាលាបក្សមជ្ឈិមចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិច នៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាល ប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើន ជូនដល់តំបន់ស៊ីនជាំង។
កម្មាភិបាលនិងមហាជនទាំងឡាយ បានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់ នូវស្មារតីនៃអនុសាសន៍សំខាន់ របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំ សម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែង នៃសង្គមស៊ីនជាំង៕
វិទ្យុមិត្តភាពកម្ពុជាចិន