(ប៉េកាំង)៖ ពេលថ្មីៗនេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តលើ សេចក្តីព្រាងច្បាប់មួយស្តីពីការទម្លាក់ថវិកា ចំនួន៣២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលមានចំនួនទឹកប្រាក់សរុប ១.៦ប៊ីលានដុល្លារអាមេរិក នៅអំឡុងឆ្នាំសារពើពន្ធ២០២៣ដល់ឆ្នាំ២០២៧ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងអ្វីដែលហៅថា "ឥទ្ធិពលអាក្រក់របស់ប្រទេសចិន"។
វិធានការថ្មីបំផុតនេះដែលចំណាយលុយដើម្បីញាក់ខ្សែមតិសាធារណៈ និងលាបពណ៌លើប្រទេសចិន បានបញ្ជាក់ថា ភាគីអាមេរិកទើបជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយយ៉ាងពិតប្រាកង ដែលបានបង្កជាផលប៉ះពាល់អវិជ្ជមាន ដល់ទំនាក់ទំនងអន្តរជាតិនិងមជ្ឈដ្ឋានមតិសាធារណៈអន្តរជាតិ។
ទោះបីជាសេចក្តីព្រាងច្បាប់នេះមិនបានបញ្ជាក់ប្រាប់ដោយផ្ទាល់ថា បានគាំទ្រប្រព័ន្ធផ្សព្វផ្សាយណាមួយខ្លះឬទឹកប្រាក់ចំនួន ១.៦ប៊ីលានដុល្លារអាមេរិកចំណាយយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែក្នុងសេចក្តីព្រាងច្បាប់នេះបានបញ្ចេញឈ្មោះ២ ដែលធ្លាប់ស្គាល់ គឺមជ្ឈមណ្ឌលទំនាក់ទំនងសកល (ហៅកាត់ថាGEC) និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។
ក្រឡេកមកមើល GEC ជាមុនសិន។ ស្ថាប័ននេះគឺស្ថិតក្រោមឱវាទក្រសួងការបរទេសអាមេរិក ហើយត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលសម្របសម្រួល របស់អាមេរិកសម្រាប់បំផុសសង្គ្រាម យល់ដឹង ចំពោះប្រទេសមួយចំនួនដូចជាចិននិងរុស្ស៊ីជាដើម។ រីឯទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺជាស្ថាប័នសំខាន់បំផុតរបស់អាមេរិកសម្រាប់ “ការជ្រៀតជ្រែកខាងប្រជាធិបតេយ្យ” ចំពោះបរទេស។
ឥស្សរជនកវិភាគបានយល់ឃើញថា ប្រសិនបើសេចក្តីពង្រាងច្បាប់ដែលបានទម្លាក់ថវិកាចំនួន១.៦ប៊ីលានដុល្លារអាមេរិកនេះត្រូវបានចុះហត្ថលេខា ហើយក្លាយទៅជាច្បាប់នៅទីបញ្ចប់ នោះទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះអាចនឹងហូរចូលទៅកាន់ អង្គភាពទាំងពីរនេះ។ រីឯគេនឹងចំណាយយ៉ាងម៉េច បើធ្វើការវិភាគចំពោះវិធីបំផុសសង្រ្គាម មតិសាធារណៈនិងសង្រ្គាមយល់ដឹង របស់អង្គភាពទាំងពីរនេះ យើងក៏អាចដឹងពីការពិតដែរ។
ជាបឋម ចំណាយលុយទិញអ្នកសរសេរប្រឌិតព័ត៌មានក្លែងក្លាយ។នៅឆ្នាំ២០២០ អ្នកទទួលខុសត្រូវនៃGECបានទទួលសារភាពជាសាធារណៈនៅពេលធ្វើជាសាក្សីនៅរដ្ឋសភាថា រដ្ឋាភិបាលអាមេរិកបានរួមសហការជាមួយ សហគ្រាសអ៊ីនធឺណែតលោកខាងលិច និងអង្គការក្រៅរដ្ឋាភិបាលជាដើម បង្កើនការផ្សព្វផ្សាយ "គម្រោងវិជ្ជាជីវៈព័ត៌មាន" នៅគ្រប់តំបន់លើពិភពលោក ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយស្និទ្ធលោកខាងលិច។និយាយត្រង់ៗថាគឺពួកគេ បានចំណាយលុយដើម្បីបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានបរទេសឱ្យសរសេរអត្ថបទលាបពណ៌ និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម។
បន្ទាប់មក ជះលុយឱ្យស្ថាប័នពាក់ព័ន្ធ។ នៅឆ្នាំ២០២០ សមាគមអភិវឌ្ឍកប្បាសគុណភាពល្អនៃប្រទេស្វ៊ីស(ហៅកាត់ថាBCI)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ដោយសាររងកម្លាំងសម្ពាធ បានផ្អាកគម្រោងដែលពាក់ព័ន្ធនឹងកប្បាសXinjiangប្រទេសចិន។តើកម្លាំងសម្ពាធនេះមកពីណា? វេបសាយផ្លូវការរបស់ BCIបានសរសេរយ៉ាងច្បាស់លាស់ថា ក្នុងចំណោមដៃគូផ្តល់មូលនិធិ គឺមានទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។
ទីបី បង្កើនការជ្រៀតជ្រែក និងការវិនិយោគលើប្រព័ន្ធផ្សព្វផ្សាយថ្មី។ "ករណីស្ថិតិFacebook" នៅឆ្នាំ២០២១និង "ករណីឯកសារ Twitter" នៅឆ្នាំ២០២២បានបង្ហើបឱ្យដឹងថា ស្ថាប័នរដ្ឋាភិបាលជាច្រើនរបស់អាមេរិក បានដាក់សម្ពាធជាសម្ងាត់លើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយតម្រូវឱ្យពួកគេសហការជាមួយ សកម្មភាពរបស់រដ្ឋាភិបាល។
ឥស្សរជនវិភាគបានយល់ឃើញថា កលល្បិចទាំងបីដូចពោលខាងលើនេះ បានបង្ហាញពីលក្ខណៈពិសេសនៃសង្គ្រាមយល់ដឹង របស់អាមេរិកចំពោះប្រទេសចិន ដែលធ្វើកិច្ចសហការក្នុង ”រដ្ឋាភិបាលទាំងមូល” និងបង្កើតរចនាសម្ព័ន្ធជាសកល។ ចំណែកការទម្លាក់ទឹកប្រាក់សម្រាប់លើកកម្ពស់ លំដាប់ថ្នាក់នៃសង្គ្រាមយល់ដឹងចំពោះប្រទេសចិន គឺគ្រាន់តែជាទង្វើអាក្រក់មួយ របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនាពេលថ្មីៗនេះតែប៉ុណ្ណោះ។
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នឹងបោះឆ្នោតរៀងរាល់ពីរឆ្នាំម្តងហើយអស់រយៈពេល ជាង១ខែនឹងធ្វើការបោះឆ្នោតផ្លាស់ប្តូរ។ ដោយសារការប្រយុទ្ធប្រឆាំង រវាងបក្សអាមេរិក កាន់តែមានភាពក្តៅគគុក សេចក្តីពង្រាងច្បាប់ជាច្រើនដែលលើកឡើងដោយសមាជិកសភាក្នុងអំឡុងពេលកាន់អាណត្តិ គឺពិបាកទទួលបានការអនុម័ត។ នៅក្នុងបរិយាកាសខុសប្រក្រតី នៃអ្វីដែលហៅថាភាពត្រឹមត្រូវ ខាងនយោបាយនៃ "ការបង្ហាញកម្លាំងដាក់ប្រទេសចិន" ពួកគេយល់ឃើញថា ប្រសិនបើចង់ទទួលបាន ស្នាដៃតិចតួច គឺចាំបាច់ត្រូវមានទំនាក់ទំនងជាមួយប្រទេសចិន។
ការលាបពណ៌និងការគាបសង្កត់មិនអាចដោះស្រាយបញ្ហារបស់អាមេរិកពីឬសគល់ទេហើយក៏មិនអាចរារាំងការអភិវឌ្ឍរបស់ប្រទេសចិនបានដែរ។ ផ្ទុយទៅវិញនឹងបំផ្លាញទំនាក់ទំនង រវាងចិននិងអាមេរិក និងបំផ្លាញផលប្រយោជន៍របស់ប្រទេស និងប្រជាជនអាមេរិក ក៏ដូចជានាំមកនូវការគំរាមកំហែងដល់ សន្តិភាពនិងស្ថិរភាពពិភពលោក។ អ្នកនយោបាយអាមេរិក ត្រូវសួរខ្លួនឯងថា តើការចំណាយថវិកា១.៦ប៊ីលានដុល្លារអាមេរិកនេះគួរឬមិនគួរ?
វិទ្យុមិត្តភាពកម្ពុជាចិន