(ប៉េកាំង)៖ ថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើដោយជោគជ័យនៅក្រុង Riyadh រដ្ឋធានីអារ៉ាប៊ីសាអូឌីត។
សកម្មភាពលើកនេះ បានសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះវិជ្ជាអារ៉ាប៊ីសាអូឌីត។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការសកម្មភាពស្តីពី “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រឿងនិស្ស័យជាមួយចិនចំនួនជាង១៦០០ ដែលរៀបរ៉ាប់ដោយមិត្តភក្តិរបស់ប្រទេស ចំនួនជាង៦០បានផ្ញើមកតាមរយៈពពក។
ប្រទេសចិននឹងចាត់ទុកការបង្កើនការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនអន្តរជាតិ ជំរុញកិច្ចសន្ទនាអរិយធម៌សកល និងការតភ្ជាប់ដួងចិត្តវាងប្រជាជននិងប្រជាជនជាភារកិច្ចរបស់ខ្លួន ពួតដៃគ្នាដើរឆ្ពោះទៅមុខ រួមគ្នាចារទំព័រថ្មីក្នុងការជំរុញ ការកសាងសហគមន៍រួមវាសនាមនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន