(បេរូត)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក Firass Abiad នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះបានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើជាយរដ្ឋធានីបេរូត កាលពីថ្ងៃសុក្រម្សិលមិញ បានកើនដល់៣១នាក់ ក្នុងនោះមានស្ត្រី៧នាក់ និងកុមារ៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Firass Abiad បានប្រាប់ក្រុមអ្នកសារព័ត៌មានថាមនុស្ស ៦៨នាក់ ក៏បានរងរបួសផងដែរ ហើយក្នុងចំណោមពួកគេមាន ១៥នាក់រងរបួសធ្ងន់ នៅក្នុងការវាយប្រហារតាមផ្លូវ អាកាសដ៏ប្រល័យបំផុតមួយរបស់អ៉ីស្រាអែលលើរដ្ឋធានីបេរូត ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា កាលពីឆ្នាំ២០០៦មក។
គួរបញ្ជាក់ថា នៅក្នុងចំណោមដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក៏មានផងដែរមេបញ្ជាការកំពូលហេសបូឡា លោក Ibrahim Aqil ដែលជា ប្រមុខកងកម្លាំង Radwan Force របស់ចលនាប្រដាប់អាវុធនៅក្នុងប្រទេសលីបង់មួយនេះ៕