(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន ១០១គ្រឿង ពេញមួយ យប់ថ្ងៃសុក្រម្សិលមិញ ដោយមិនបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ ឬក៏មានអ្នកស្លាប់ និងរងរបួសឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ដ្រូនរបស់អ៊ុយក្រែន ១០១គ្រឿងត្រូវបានកម្ទេច និងស្ទាក់ចាប់ដោយប្រព័ន្ធការពារដែន អាកាសដែលកំពុងបំពេញភារកិច្ច»។ ក្រសួងបន្ថែមថា ក្នុងចំណោមដ្រូនទាំងនេះមាន ៥៣គ្រឿង ត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Bryansk ជាទីដែលអភិបាលនៃតំបន់នេះ បញ្ជាក់ថាមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ ខណៈដ្រូន ១៨គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Krasnodar និងតំបន់គ្រីមៀ។
គួរបញ្ជាក់ថា រុស្ស៉ី កាលពីពេលថ្មីៗនេះបានប្រកាសពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនស្ទើររៀងរាល់ ហើយការវាយប្រហារដោយដ្រូននេះត្រូវបានទីក្រុងកៀវហៅថាជាការសងសឹក ទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើបណ្ដាក្រុងអ៊ុយក្រែន៕