(ប៉េកាំង)៖ ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន។ ពិព័រណ៍លើកនេះជា ពិព័រណ៍អន្តរជាតិដែលចាត់ទុក ការវិនិយោគជាប្រធានបទដែលចិនបានរៀបចំធ្វើ ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ពិព័រណ៍លើកនេះបានក្លាយជា បង្អួចដ៏សំខាន់សម្រាប់ឱ្យទុនបរទេសឈ្វេងយល់ ពីប្រទេសចិននិងស្វែងរកឱកាស ។ តំណាងនៃសហគ្រាសអន្តរជាតិ បាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន”បានក្លាយជាពាក្យពេញនិយម នៃពិព័រណ៍លើកនេះ។

ទីផ្សារដ៏ធំធេងរបស់ចិនជាកាលានុវត្តភាពធំ នៃពិភពលោកជាប់រហូតមក។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មីដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញ នូវលក្ខណៈពិសេសថ្មីមួយចំនួន។ ឧទាហរណ៍ដូចជា នៅផ្នែកផលិតកម្ម ឧស្ម័នឧស្សាហកម្មត្រូវគេហៅថា ជា“តំណក់ឈាម”នៃឧស្សាហកម្មទំនើប។ នៅផ្នែកប្រើប្រាស់ គំនិតប្រើប្រាស់ របស់ចិនបន្តវិវឌ្ឍ ទៅតាមយុគសម័យ ដែលជំរុញតម្រូវការនៃផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ វិនិយោគិនបរទេសជាច្រើនបានយល់ឃើញថា ការវិនិយោគនៅប្រទេសចិន ក៏ជាការរីកចម្រើនដោយស៊ីសង្វាក់គ្នា ជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនផងដែរ។

ព្រមពេលជាមួយគ្នានេះ ភាពធន់ដ៏ខ្លាំងក្លានៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនបានផ្តល់ការធានាយ៉ាងខ្លាំង ដល់ការធ្វើអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេស។ វិនិយោគិនជាច្រើនបានថ្លែងថា ឧស្សាហកម្មចិនមានប្រព័ន្ធដ៏ល្អពេញលេញ និងប្រសិទ្ធផលថ្លៃដើមខ្ពស់ ថែមទាំងមានបច្ចេកទេសផលិតកម្មវៃឆ្លាតដ៏ជឿនលឿន និងធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ដែលអាចជួយពួកគេលើកកម្ពស់ សមត្ថភាពផលិតកម្ម។ ដូច្នេះ ពួកគេរំពឹងពង្រីកផលិតភាពនៅប្រទេសចិន ហើយនាំចេញទៅកាន់ពិភពលោក។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ទន្ទឹមនឹងការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន សហគ្រាសបរទេសកាន់តែច្រើនឡើងៗ បានចាត់ទុកប្រទេសចិនជា “កន្លែងប្រភពនៃការច្នៃប្រឌិត”។ ក្រោមការទាក់ទាញនៃ “កម្លាំងច្នៃប្រឌិតថ្មី” របស់ចិន សហគ្រាសបរទេសជាច្រើនបាននាំគ្នាទៅបង្កើត មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ឬច្នៃប្រឌិតថ្មី នៅប្រទេសចិន។

ក្រោមការជំរុញនៃភាពកក់ក្តៅខាងការវិនិយោគបែបនេះ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ចំនួនសហគ្រាសថ្មីដែលវិនិយោគ ដោយពាណិជ្ជករបរទេសនៅប្រទេសចិន បានកើនឡើង ១១,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ បើមើលពីស្ថានភាពធ្វើអាជីវកម្ម ទំហំសរុបនៃប្រាក់ចំណេញរបស់សហគ្រាសទុនបរទេស ដែលមានទ្រង់ទ្រាយមធ្យមនិងធំ នៅឆមាសទីមួយឆ្នាំនេះបានកើនឡើង១១ភាគរយ។ ការធ្វើអាជីវកម្មនៅប្រទេសចិន ទទួលបានផលចំណេញដ៏ក្រាស់ក្រែល នេះជាមូលហេតុសំខាន់មួយទៀត ដែលបណ្តាលឱ្យ ពាណិជ្ជករបរទេស ពង្រីកការវិនិយោគនៅប្រទេសចិន។ ក្នុងអំឡុងពេលពិព័រណ៍ចិនអន្តរជាតិ សម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកនេះ 《របាយការណ៍ស្តីពីការវិនិយោគ ទៅវិញទៅមករបស់ចិននៅឆ្នាំ២០២៤》ដែលចេញផ្សាយដោយវេទិកាពាក់ព័ន្ធ បានបង្ហាញថា នៅឆ្នាំ២០២៣ ចិនបន្តកាន់ឋានៈជាប្រទេស មានលំហូរចូលទុនបរទេសធំ លំដាប់ទីពីរលើពិភពលោក ដែលនៅតែជាកន្លែងដ៏ពេញនិយម សម្រាប់ការវិនិយោគសកល។

ចិនជាតំណភ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកទូលាយមួយ ហើយក៏ផ្តល់ទីខ្ពស់មួយសម្រាប់សហគ្រាសពហុជាតិ ដើរឆ្ពោះទៅកាន់ពិភពលោកផងដែរ។ ឈរជើងនៅប្រទេសចិន សំដៅទៅរកពិភពលោក រឿងរ៉ាវអំពីទុនបរទេស ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិនកំពុងកើតឡើង តាមទម្រង់គ្រប់បែបយ៉ាង ហើយរឿងរ៉ាវស្តីពីប្រទេសនានា ចែករំលែកភាគលាភនៃការអភិវឌ្ឍរបស់ចិន នៅតែបន្តទៅទៀតដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន