(ប៉េកាំង)៖ នៅម៉ោង៨ យប់ថ្ងៃទី១៧ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន» នឹងចាក់ផ្សាយទៅទស្សនកជនទូទាំងពិភពលោក។

រាត្រីសមោសរនឹងសម្តែចែកជា៣ជំពូក៖ «ព្រះច័ន្ទរះ» «ពន្លឺព្រះចន្ទ» និង «ព្រះចន្ទដ៏ភ្លឺ» ដែលតាមរយៈការបង្ហាញសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត។ វប្បធម៌ប្រពៃណីចិន នឹងត្រូវបានបង្ហាញយ៉ាងរស់រវើក ក្នុងទម្រង់ជាចម្រៀង របាំ ល្ខោនអូប៉េរ៉ា ប្រគុំតន្រ្តីជាដើម ដែលនាំមកនូវភាពស្រស់ស្អាតនៃសិល្បៈ វប្បធម៌និងបច្ចេកវិត្យាជូនចំពោះទស្សនិកជន៕

វិទ្យុមិត្តភាពកម្ពុជាចិន