(ប៉េកាំង)៖ ក្នុងរយៈពេ លបីថ្ងៃគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែ កញ្ញា កិច្ចប្រជុំបីលើកដែលទទួលការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីមនុស្សទូទៅ បានរៀបចំធ្វើជាបន្តបន្ទាប់៖ ពីកិច្ចប្រជុំប្រធានក្រុម នៃយន្តការពិគ្រោះពិភាក្សាទ្វេភាគី ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន ដល់វេទិកា Xiang Shan ក្រុងប៉េកាំងលើកទី១១ រហូតដល់កិច្ចប្រជុំឧត្តមមន្រ្តី លើកទី ២២ ចិន-អាស៊ានស្តីពីការអនុវត្ត «សេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីសមុទ្រចិនខាងត្បូង» កិច្ចប្រជុំទាំងបីនេះមិនត្រឹមតែពាក់ព័ន្ធដល់ បញ្ហាសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ថែមទាំងក៏បានទម្លាយឱ្យដឹងនូវព័ត៌មានមួយ ពោលគឺការដោះស្រាយការខ្វែងគំនិតដោយសមរម្យ តាមរយៈកិច្ចសន្ទនា និងការគាំពារស្ថិរភាពនៃស្ថានការណ៍ នៅសមុទ្រចិនខាងត្បូង ជាក្តីរំពឹងរួមក្នុងតំបន់ ហើយក៏សមស្របបំផុតនឹង ផលប្រយោជន៍ក្នុងតំបន់ផងដែរ។
មុនដំបូង សូមមើលពីកិច្ចប្រជុំទ្វេភាគីរវាងចិននិងហ្វីលីពីន។ ភាគីចិនបានរំលឹកឡើងវិញ នូវគោលជំហរជាគោលការណ៍ ក្នុងបញ្ហាថ្មប៉ប្រះទឹក Xianbin ដោយដាស់តឿនឱ្យ ភាគីហ្វីលីពីនដកចេញ នាវាពាក់ព័ន្ធភ្លាម ហើយបានថ្លែងថា នឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាភាពម៉ឺងម៉ាត់ និងប្រសិទ្ធិភាពនៃ «សេចកី្តប្រកាសប្រតិបតិ្តរបស់ បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ផងដែរ។ ព្រមពេលជាមួយគ្នានេះ មន្ត្រីការទូតរបស់ប្រទេសហ្វីលីពីន ក៏បានបង្ហោះវីដេអូឃ្លីបអំពីកិច្ចសន្ទនាជាមួយភាគីចិន លើបណ្តាញទំនាក់ទំនងសង្គម ហើយបានថ្លែងថាបានធ្វើការផ្លាស់ប្តូរ យ៉ាងស្មោះត្រង់ជាមួយភាគីចិន។
ប្រការនេះបានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅយ៉ាងច្បាស់លាស់ថា គឺភាគីហ្វីលីពីនហ្នឹងឯង ដែលបានបណ្តាលឱ្យ ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង មានភាពតានតឹងនិងឡើងកម្តៅ ដោយឯកតោភាគី ដោយគិតពិចារណាដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ភាគីចិនរំពឹងទុកដោះស្រាយវិវាទតាមរយៈការធ្វើកិច្ចចរចា និងការពិគ្រោះពិភាក្សាជាមួយភាគីហ្វីលីពីន។ ទង្វើប្រកបដោយវិចារណាញ្ញាណរបស់ហ្វីលីពីន គឺត្រូវកែតម្រូវទង្វើខុសឆ្គងឱ្យបានទាន់ពេលវេលា និងអនុវត្តតាមពាក្យសន្យា របស់ខ្លួន ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយភាគីចិន ដោយអនុលោមតាម «សេចកី្តប្រកាសប្រតិបតិ្តរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង»។
ក្នុងវេទិកា Xiang Shan ក្រុងប៉េកាំងលើកនេះ ឥស្សរជនរបស់ប្រទេសចិន បានបង្ហាញពីគោលជំហរជាថ្មីម្តងទៀត អំពីបញ្ហាសមុទ្រចិនខាងត្បូង ។រឿងលំអិតដែលគួរឱ្យចាប់អារម្មណ៍ គឺខណៈពេលតំណាងរបស់ភាគីចិន បានលើកសំណួរចំពោះភាគីអាមេរិកថា អាមេរិកបានអះអាងថា ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកគឺដើម្បីសន្តិសុខ របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែបច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានសន្តិសុខឬអត់? ហេតុអ្វីបានជាចំណុចហានិភ័យ សុទ្ធតែលេចចេញនៅជុំវិញប្រទេសចិន? នៅសាលប្រជុំបានលាន់ឮស្នូរទះដៃ។ ថ្លែងក្នុងសុន្ទរកថា លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបានលើកឡើងថា រំពឹងទុកចិននិងហ្វីលីពីនអាចបន្តធ្វើកិច្ចសន្ទនា អំពីវិវាទសមុទ្រចិនខាងត្បូង ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែ សង្ឃឹមឱ្យទទួលបានសន្តិភាព។ ឥស្សរជនអាមេរិកគួរសម្គាល់ឃើញថា ក្នុងការដោះស្រាយការប៉ះទង្គិច និងបញ្ហាចំណុចក្តៅក្នុងតំបន់ ប្រទេសធំត្រូវរ៉ាប់រងទំនួលខុសត្រូវកាន់តែច្រើន តែមិនមែនដើរតាមផ្លូវបញ្រ្ចាសនោះទេ ។
ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីចិន-អាស៊ានលើកទី ២២ ស្តីពីការអនុវត្ត «សេចក្តីប្រកាសប្រតិបត្តិ នៃបណ្ដាភាគីនៅសមុទ្រចិនខាងត្បូង» ដែលបើកធ្វើនៅថ្ងៃទី ១៣ ខែ កញ្ញា បណ្តាភាគីនានា បានយល់ឃើញជាឯកច្ឆន្ទថា ការគាំពារសន្តិភាពនិងស្ថិរភាព នៅសមុទ្រចិនខាងត្បូង មានសារសំខាន់ណាស់ អំពាវនាវឱ្យបង្កើនកិច្ចសន្ទនា រក្សាការអត់ធ្មត់ និងដោះស្រាយវិវាទដោយសមរម្យ ក្នុងន័យបង្កើនការកសាងទំនុកចិត្តរវាងគ្នានិងគ្នា និងគាំពារស្ថិរភាពនៃស្ថានការណ៍លើសមុទ្រ។ មតិយោបល់នេះមាន ភាពស្រទៀងគ្នានឹងសំឡេងរបស់កិច្ចប្រជុំពីរលើក ដូចពោលខាងលើ ដែលបានបង្ហាញឱ្យឃើញថា ប្រទេសក្នុងតំបន់ប្រឆាំងជាទូទៅ ចំពោះហ្វីលីពីនដែលបានបង្ករឿង នៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនកុំធ្វើតាមអាមេរិកទាំងងងឹតងងុលទៀត និងសហការគ្នាជាមួយអ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» របស់អាមេរិកទៀត គំនិតបែបនេះដល់ពេលត្រូវកែប្រែរួចហើយ។
ក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំ ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងកសាងសមុទ្រចិនខាងត្បូងទៅជា សមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបតិ្តការជា ក្តីរំពឹងរួមរបស់ប្រទេសក្នុងតំបន់ ។ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែង ជាបន្តទៀតដើម្បីសម្រេចបាននូវគោលដៅនេះ ហ្វីលីពីនក៏ត្រូវកែកំហុសរបស់ខ្លួនក្នុងពេលឆាប់ៗ ត្រឡប់ទៅរកគំនិតឯកភាពរួម ក្នុងតំបន់វិញ ក្នុងន័យធ្វើជម្រើសដែលសមស្របនឹង ផលប្រយោជន៍របស់ប្រទេសខ្លួនយ៉ាងពិតប្រាកដ៕
វិទ្យុមិត្តភាពកម្ពុជាចិន