(ប៉េកាំង)៖ ថ្ងៃទី១៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសអាល្លឺម៉ង់ ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”បានរៀបចំធ្វើដោយជោគជ័យ នៅក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។ សកម្មភាពលើកនេះផ្តួចផ្តើមរៀបចំ ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអាល្លឺម៉ង់ និងមជ្ឈមណ្ឌលផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការខាងភាសាចិន និងបរទេសរបស់ក្រសួងអប់រំចិន។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Deng Hongbo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអាល្លឺម៉ង់ លោក Hu Zhiping អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការខាងភាសា ចិននិងបរទេសរបស់ ក្រសួងអប់រំចិន លោក Olaf Millmann ប្រធានសហព័ន្ធក្រុមចម្រៀងច្រៀងភាសាចិន Burgនៃប្រទេសអាល្លឺម៉ង់ និងលោក Felix Kurz អនុប្រធានសមាគមន៍មិត្តភាពអាល្លឺម៉ង់និងចិន បានចូលរួមសកម្មភាព ព្រមទាំងបានថ្លែងសុន្ទរកថា។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ចាប់ដំណើរការសកម្មភាព “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”នៅទូទាំងពិភពលោក សំបុត្រអំពីនិស្ស័យចិននិងបរទេសរបស់មិត្តភក្តិ ចំនួនជាង១៦០០រូបដែលមកពីប្រទេសជាង៦០ បានផ្ញើមកព្រមៗគ្នា ។ អក្សរខុសៗគ្នាបានបញ្ជូននូវមនោសញ្ចេតនាដូចគ្នា បានបង្កប់នូវក្តីប្រាថ្នារបស់ប្រជាជន នៃបណ្តាប្រទេសនានា ចំពោះសន្តិភាពនិងភាពល្អបវរ ដែលបានប្រមូលផ្តុំនូវកម្លាំងយ៉ាងខ្លាំងក្លា នៃចំណងមិត្តភាពសង្គមស៊ីវិល ដែលឆ្លងព្រំដែននិងពេលវេលា៕

វិទ្យុមិត្តភាពកម្ពុជាចិន