(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួនចាត់ទុកថាជាឧបាយកលរបស់សហរដ្ឋអាមេរិកក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងរារាំងដល់ការអភិវឌ្ឍរបស់តំបន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​តំណាង​រាស្រ្ត​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អាច​ឈាន​ដល់​ការ​បិទ​ការិយាល័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ទីក្រុង​ហុងកុង​នៅ​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក ដោយចោទថាច្បាប់នេះមានចរិតនយោបាយ និងរារាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ហុងកុងក្នុងកិច្ចការអន្តរជាតិ»៕