(កៀវ)៖ ទីក្រុងកៀវ បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ប្រសិនបើរុស្ស៉ីប្រើប្រាស់មីស៉លបាលិស្ទីគផ្គត់ផ្គង់ពីអ៉ីរ៉ង់ មកវាយប្រហារលើអ៊ុយក្រែន ហើយចាត់ទុកការផ្តល់អាវុធបៀបនេះ ជារឿងមិនអាចទទួលយកបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤។

ថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និយាយថា រុស្ស៉ីទទួលបានមីស៉ីលពីអ៊ីរ៉ង់ ក្នុងចន្លោះពេលនៃសង្រ្គាមជិត ៣ឆ្នាំរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយ​ទីក្រុងមូស្គូអាច​នឹង​ប្រើ​ប្រាស់អាវុធប្រភេទនោះ ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ ប៉ុន្តែអ៉ីរ៉ង់​ច្រានចោលនូវការចោទប្រកាន់នេះ។ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាព កាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi គូសបញ្ជាក់ថា «ឥលូវនេះ ខ្ញុំមិននិយាយឱ្យច្បាស់ទេ ពីអត្ថន័យនៃផលវិបាកដ៏អាក្រក់មួយ ដើម្បីកុំឱ្យប៉ះពាល់ដល់គោលជំហរការទូត។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ​ជម្រើស​ទាំង​អស់ រួម​ទាំងអ្វីដែលបានសួរនាពេលនេះ គឺមាន​​នៅ​លើ​តុពិចារណា»

គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីការបញ្ជូនអាវុធរបស់អ៉ីរ៉ង់ទៅរុស្ស៉ី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាន​សន្យា​ថា​នឹងស្វែងរក​សម្រប​សម្រួល ដើម្បី​ការ​ឆ្លើយ​តប​ឱ្យបាន​ខ្លាំងក្លា ​នៅ​ទូទាំង​ពិភពលោក​ ចំពោះ​អំណាច​ណា​មួយ​ដែល​ជួយដល់​រុស្ស៉ី និងលោក​ប្រធានាធិបតី ​វ្ល៉ាឌីមៀ ពូទីន៕