(ប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូនលោក Kim Jong-un អគ្គលេខាធិការបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី៧៦ នៃថ្ងៃបុណ្យជាតិរបស់កូរ៉េខាងជើង។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល៧៦ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ បក្សពលករកូរ៉េខាងជើង ប្រជាជនកូរ៉េខាងជើង បានសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជំរុញកិច្ចការគ្រប់វិស័យរបស់ប្រទេសជាតិ ឱ្យទទួលបានការអភិវឌ្ឍយ៉ាងផុលផុស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Kim Jong-unបានដឹកនាំបក្សពលករ និងប្រជាជនកូរ៉េខាងជើង អនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតី នៃសមាជបក្សពលករកូរ៉េខាងជើងលើកទី៨ និងកិច្ចប្រជុំពេញអង្គរាល់លើក ដែលទទួលបានសមិទ្ធផលមួយចំនួន ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ជឿជាក់ថា ក្រោមការដឹកនាំរបស់ បក្សពលករកូរ៉េខាងជើង ដែលមានលោក Kim Jong-un ជាប្រមុខស្នូល ប្រជាជនកូរ៉េខាងជើង ពិតជាអាចទទួលបានជ័យជម្នះថ្មីកាន់តែធំជាបន្តបន្ទាប់ ក្នុងដំណើរការជំរុញកិច្ចការសង្គមនិយមបែបកូរ៉េខាងជើងជាក់ជាមិនខាន។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរ វាងចិននិងកូរ៉េខាងជើង និងជា”ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង”។ ក្នុងយុគសម័យថ្មី និងស្ថានការណ៍ថ្មី ភាគីចិននឹងបន្តយកចិត្តទុកដាក់លើ ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង ដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ រីករាយធ្វើឱ្យស៊ីជម្រៅ នូវការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្រ្តជាមួយភាគីកូរ៉ខាងជើង បង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវសុខសុភមង្គល កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំ ក្នុងការជំរុញសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព ក្នុងតំបន់និងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន