(ប៉េកាំង)៖ ដើមប៉ែសមិនហាស្ដី មនុស្សនៅតែមកមើលផ្កានិងបេះផ្លែយកទៅបរិភោគ។ ដើមឈើខ្ពស់រាប់សិបម៉ែត្រ ក៏ព្រោះតែបានដុះលើដីដ៏សម្បូរជីវជាតិ។
ការយកចិត្តទុកដាក់លើការអប់រំ គោរពគ្រូបង្រៀន ជាទំនៀមទំលាប់ប្រពៃណីដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន ដែលបានបន្តពីជំនាន់បុរាណរហូតមក។ ទស្សនៈគុណតម្លៃដែលប្រកបដោយមេត្តាធម៌ សច្ចធម៌ សីលធម៌ បញ្ញាធម៌ សត្យធម៌ ទន់ភ្លន់ ស្លូតបូត ចេះគោរពគ្នា សន្សំសំចៃ និងចេះអធ្យាស្រ័យ ត្រូវបានដក់ជាប់ក្នុងដួងចិត្តប្រជាជនចិន ដែលបានក្លាយជា ចរិយាសម្បតិ្តស្មារតីដ៏ពិសេសរបស់ប្រជាជាតិចិន។
តាំងពីប្រទេសចិនថ្មីបានបង្កើតឡើង បានសម្រេចបាននូវការផ្លាស់ប្ដូរពីប្រទេសអក្ខរកម្ម ទៅជាប្រទេសសម្បូរទៅដោយ ធនធានមនុស្ស ក្នុងនោះការអភិវឌ្ឍវិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់។ ជាពិសេស១០ឆ្នាំជាងកន្លងមកនេះ ប្រទេសចិនបានពន្លឿនល្បឿនធ្វើទំនើបកម្មលើវិស័យអប់រំ កំពុងកសាងប្រព័ន្ធអបរំប្រកបដោយគុណភាពខ្ពស់ ចិនបានកសាងប្រព័ន្ធអប់រំយ៉ាងទ្រង់ទ្រាយធំបំផុត លើពិភពលោក។
កន្លងមក លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានយកចិត្តទុកដាក់លើ ការកសាងធនធានគ្រូបង្រៀនរបស់ប្រទេសចិន លោកបានសង្កត់ធ្ងន់ថា៖
* «មនុស្សដែលបានជួបគ្រូល្អគឺជាសំណាងក្នុងឆាកជីវិត សាលាដែលមានគ្រូល្អជាកិត្តិយសរបស់សាលានោះ ប្រជាជាតិដែលលេចចេញគ្រូបង្រៀនដ៏ល្អឆ្នើមពីមួយជំនាន់ទៅមួយជំនាន់ គឺជាក្តីសង្ឈឹមនៃប្រជាជាតិ។»
* «គ្រូល្អគួរបង្រៀនចំណេះដឹង ចំណេះធ្វើនិងចរឹតលក្ខណៈផង ធ្វើជាគម្រូដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា ត្រូវបង្រៀនយ៉ាងប្រាកដប្រជាទាំងការសិក្សា ការធ្វើការ និងការធ្វើជាមនុស្ស គួរធ្វើជាអ្នកនាំផ្លូវដែលដឹកនាំ សិស្សល្អឱ្យរីកចម្រើនលូតលាស់។»
* «គ្រូបង្រៀនមានទំនួលខុសត្រូវដ៏សំខាន់ក្នុងយុគសម័យ ពោលគឺផ្សព្វផ្សាយចំណេះដឹង ទស្សនៈគំនិត សច្ចពិត ឆ្លាក់ដួងព្រលឹងនិងកសាងនូវឆាកជីវិត។»
* «គ្រូបង្រៀនមានគុណភាពខ្ពស់ ទើបការអប់រំមានគុណភាពខ្ពស់។ ធ្វើជាគ្រូល្អ ត្រូវផ្តោតសំខាន់លើការបង្រៀនការអប់រំ ប្រកាន់ខ្ជាប់នូវទឹកចិត្តស្រឡាញ់ដ៏កក់ក្តៅចំពោះការងារអប់រំ មិនផ្ដោតលើកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិ ត្រូវមានឧត្តមគតិ និងជំនឿមុតមាំ មានក្រមសីលធម៌ មានចំណេះដឹងជ្រៅជ្រះ ហើយមានទឹកចិត្តមេត្តា។»
សូមបញ្ជាក់ថា បច្ចុប្បន្ន នៅប្រទេសចិនមានគ្រូបង្រៀន ចំនួនលើសពី១៨ សែននាក់ ក្នុងមួយឆ្នាំៗ និស្សិតបញ្ចប់ការសិក្សា ចំនួនប្រហែល៥ម៉ឺននាក់ធ្វើជាគ្រូបង្រៀនតាមសាលាបឋមសិក្សានិងមធ្យមសិក្សានៅទីជនបទ។ ប្រជាជនចិនហៅគ្រូបង្រៀន យ៉ាងគោរពថា៖ វិស្វករដួងព្រលឹងរបស់មនុស្សជាតិ អ្នកបន្តវេនអរិយធម៌ អ្នកកសាងក្ដីសុបិនរបស់ប្រជាជាតិជាដើម។
ថ្ងៃទី១០ ខែកញ្ញាជាទិវាគ្រូបង្រៀនរបស់ប្រទេសចិន ឆ្លៀតឱកាសនេះក៏សូមសម្ដែងការគោរព ចំពោះលោកគ្រូអ្នកគ្រូគ្រប់រូប ផងដែរ៕