(ប៉េកាំង)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ បានគ្រោងផែនការគោលថ្មីស្ដីពីចិន និងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក តើគួរធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមរបៀបណា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី សហគ្រិនរបស់ភាគីទាំងពីរ។ពួកគេនាំគ្នាស្វែងរក ឱកាសថ្មីក្នុងវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលលើកឡើងដោយកិច្ចប្រជុំកំពូលនេះ។
កាលពីថ្ងៃទី៦ខែកញ្ញា មហាសន្និបាតសហគ្រិនចិន-អាហ្វ្រិកលើកទី៨ បានបើកធ្វើនៅក្រុងប៉េកាំង ។ នេះជាសកម្មភាពបន្ទាប់បន្សំ ដ៏សំខាន់នៃកិច្ចប្រជុំកំពូលលើកនេះ។ ក្រៅពីតំណាងនៃសហគ្រាសចិន នៅមានតំណាងសហគ្រាស មកពីប្រទេសអាហ្វ្រិកចំនួន៤៨ដូចជា សេណេហ្គាល់ អាហ្វ្រិកខាងត្បូងនិងកេនយ៉ាជាដើម ចូលរួមមហាសន្និបាតនេះដែរ ដែលពាក់ព័ន្ធនឹងអាជីវកម្មជាច្រើន។
ក្នុងពិធីបើកមហាសន្និបាតលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្តួចផ្តើមគំនិតថា ចិននិងអាហ្វ្រិកគួរបង្កើនការតភ្ជាប់ទីផ្សារ ថែមមួយកម្រិតទៀត ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្មថែមមួយកម្រិតទៀត និងបង្កើនការជំរុញឧស្សាហកម្ម ដោយការច្នៃប្រឌិតថ្មី ថែមមួយកម្រិតទៀត។ សហគ្រិនចិននិងអាហ្វ្រិកក៏បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ពិភាក្សាអំពីទិសដៅថ្មីនៃការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ រំពឹងថានឹងមានការការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរ ដើម្បីសម្រេចបាននូវការផ្តល់ ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះកាន់តែច្រើន។
ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់ “ផែនការកិច្ចសហប្រតិបត្តិការធំៗចំនួន១០” “ប្រតិបត្តិការធំៗចំនួន៨” និង“គម្រោងសំខាន់ៗចំនួន៩”រវាងចិននិងអាហ្វ្រិក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងអាហ្វ្រិកបានពន្លឿន ការអភិវឌ្ឍដែលទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើន។ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយ របស់អាហ្វ្រិកក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ទំហំពាណិជ្ជកម្មចិននិងអាហ្វ្រិក នៅឆ្នាំ២០២៣ បានកើនឡើងជិត៣៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣ ។ ចាប់ពីឆ្នាំ២០១៣មក ចិនបានចូលរួមការសាងសង់ផ្លូវដែក ប្រវែងជាង៦ពាន់គីឡូម៉ែត្រនិងផ្លូវថ្នល់ប្រវែងជាង ៦ពាន់គីឡូម៉ែត្រនៅអាហ្វ្រិក សហគ្រាសបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន ដូចជាធុរកិច្ចអេឡិចត្រូនិក និងទូរគមនាគន៍ចល័តមួយចំនួន ជាដើមបានធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅអាហ្វ្រិក ហើយផលិតផលប្រកបដោយលក្ខណៈពិសេសជាង ២០០ប្រភេទរបស់ប្រទេសអាហ្វ្រិក ចំនួន២៣ទទួលប្រជាប្រិយភាពនៅ “ទិវាទិញទំនិញគុណភាពល្អនៃអាហ្វ្រិក តាមបណ្តាញអ៊ីនធើណេត” ។ល។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកក្នុងវិស័យប្រពៃណីបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ មុខរបរថ្មីនិងវិស័យថ្មីបានទទួលការអភិវឌ្ឍយ៉ាងផុលផុស។ ក្នុងកិច្ចប្រជុំកំពូលនៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក លើកនេះ ភាគីចិនបានលើកឡើងថាក្នងរយៈពេលបីឆ្នាំខាងមុខនេះ ចិនរីករាយរួមជាមួយភាគីអាហ្វ្រិកធ្វើប្រតិបត្តិការ ភាពជាដៃគូធំទាំង១០ នៃការដែលចិននិងអាហ្វ្រិកពួតដៃគ្នា ជំរុញការធ្វើទំនើបកម្ម។ មតិសាធារណៈបានសម្គាល់ជាទូទៅថា នេះជាខ្សែមេនៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិននិងអាហ្វ្រិកនាពេលបច្ចុប្បន្ន និងមួយរយៈពេលខាងមុខ។ ឈរលើទីចាប់ផ្តើមថ្មី សហគ្រាសចិននិងអាហ្វ្រិកនឹងទទួល ឱកាសធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន។
ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញបំផុតលើទូទាំងពិភពលោក ហើយអាហ្រ្វិកគឺជា ទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោក ដូច្នេះ ចិននិងអាហ្វ្រិកមានភាពបំពេញ បន្ថែមគ្នាយ៉ាងខ្លាំង ក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងដំណើរការពួតដៃគ្នាឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម ចិនអាចផ្តល់បច្ចេកទេស និងខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ជួយ “ផលិតផលអាហ្វ្រិក” លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ព្រមពេលជាមួយគ្នានេះ ផលិតផលអាហ្វ្រិកអាចចូល ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលរបស់ចិន ដែលទទួលបានឱកាសអភិវឌ្ឍន៍កាន់តែច្រើន។
ពីការពួតដៃគ្នាត្រួសត្រាយ“ធុរកិច្ចអេឡិចត្រូនិកតាមផ្លូវសូត្រ” ដល់រថយន្តថាមពលថ្មីរបស់ចិន បន្ទះសូឡានិងគ្រឿងបរិក្ខារអគ្គិសនី ដើរដោយថាមពលខ្យល់របស់ចិន ផ្តល់ជំនួយដល់ការអភិវឌ្ឍថាមពលថ្មីរបស់អាហ្វ្រិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាហ្វ្រិកបានធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ។ សហគ្រិនអាហ្វ្រិក ដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គន្លឹះនៃកិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកនិងចិនគឺការច្នៃប្រឌិតថ្មី បទពិសោធន៍របស់ចិន ក្នុងវិស័យថាមពលថ្មីនិងរថយន្តអគ្គិសនីជាដើមគួរយកទៅរៀនសូត្រ។
អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ។ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក មានភាពកាន់តែល្អប្រសើរ លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកជាបន្តបន្ទាប់ នេះជាសំឡេងរួមរបស់សហគ្រិនចិននិងអាហ្វ្រិក៕
វិទ្យុមិត្តភាពកម្ពុជាចិន