(ប៉េកាំង)៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Obiang ប្រធានាធិបតី Equatorial Guineaដែលអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិង Equatorial Guinea គឺជាមិត្តល្អ ចិនរីករាយធ្វើការជាមួយ Equatorial Guinea ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងកិច្ចការពារជាតិ ជំរុញឱ្យសេដ្ឋកិច្ច Equatorial Guineaឱ្យអភិវឌ្ឍតាមពហុវិស័យ ពួតដៃគ្នាដើរឆ្ពោះទៅមុខតាមផ្លូវ ជំរុញការធ្វើទំនើបកម្មរៀងៗខ្លួន ត្រួសត្រាយអនាគតថ្មីនៃទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិង Equatorial Guinea។
ជាការឆ្លើយតប លោក Obiang បានថ្លែងថា ការងាររៀបចំកិច្ចប្រជុំកំពូលលើកនេះ គឺមានភាពល្អិតល្អន់ម៉ត់ចត់ ប្រធានបទសមស្របនឹងក្តីសុបិន ដែលប្រទេសអាហ្វ្រិក ស្វែងរកការធ្វើទំនើបកម្ម ជឿជាក់ថាកិច្ចប្រជុំនេះមុខជាអាចទទួលបាន ជោគជ័យយ៉ាងគាប់ប្រសើរជាមិនខាន។ ទំនាក់ទំនងរវាង Equatorial Guinea និងចិនគឺឈរលើមិត្តភាពដ៏ជ្រាលជ្រៅ និងទំនុកចិត្តកម្រិតខ្ពស់ ភាគីទាំងពីរទទួលបានសមិទ្ធផលយ៉ាងច្រើន ពីកិច្ចសហប្រតិបត្តិការ ហើយបានរក្សាកិច្ចសម្របសម្រួល យ៉ាងជិតស្និទ្ធ ក្នុងកិច្ចការអន្តរជាតិផងដែរ៕