Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Sergei Lavrov ព្រមានសហរដ្ឋអាមេរិក កុំលេងសើចនឹង «បន្ទាត់ក្រហម» របស់រុស្ស៉ី (Video inside)

05-09-2024 08:23

(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានព្រមានសហរដ្ឋអាមេរិក កុំឱ្យលេងសើចនឹង «បន្ទាត់ក្រហម» របស់រុស្ស៉ី បន្ទាប់ពីលេចឮព័ត៌មានថា ទីក្រុងវាស៊ីនតោន មានគម្រោងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក Lavrov ធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយរបស់ Reuters ដែលថាសហរដ្ឋអាមេរិកខិតកាន់តែកៀកនឹងការយល់ព្រមផ្ដល់ មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ JASSM មានសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ជាប្រភេទដែលលោក ហ្សេលេនស្គីកំពុងទទូចសុំ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍រុស្ស៉ី កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា លោកប្រមុខការទូតរុស្ស៉ីបានគូសបញ្ជាក់ថា «ខ្ញុំមិនភ្ញាក់ផ្អើលអ្វីនោះទេ ពីព្រោះសហរដ្ឋអាមេរិកបានឆ្លងរួចទៅហើយនូវ ខ្សែបន្ទាត់ដែលពួកគេខ្លួនឯងជាអ្នកគូស...ប៉ុន្តែ ពួកគេគួរតែយល់ឱ្យច្បាស់ថាពួកគេកំពុងលេងសើចនឹងបន្ទាត់ក្រហមរបស់ពួកយើង។ ពួកគេត្រូវលេងសើចនឹងបន្ទាត់ក្រហម របស់ពួកយើងឡើយ»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីឆ្នាំ២០២២មក លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានព្រមានជារឿយៗកុំឱ្យលោកខាងលិច លូកដៃចូល ក្នុងសង្រ្គាមមួយនេះ ជាមួយការគំរាមពីហានិភ័យផ្ទុះសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានបង្កើនការផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានរថក្រោះ មីស៊ីលទំនើបៗ និងយន្ដហោះចម្បាំង F-16 ដែលសុទ្ធសឹងតែជាប្រភេទអាវុធត្រូវបានមូស្គូគំរាមថានឹងក្លាយជាការឆ្លង បន្ទាត់ក្រហមរបស់ខ្លួន៕