(ប៉េកាំង)៖ នៅថ្ងៃទី៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន «ដៃគូអាហ្វ្រិក» បានបើកធ្វើនៅ ទីក្រុងប៉េកាំង។ ភ្ញៀវកិត្តិយស ដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិន និងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិក បានឈានចូលដំណាក់កាលថ្មី នៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។

វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយ នូវអនាគតថ្មី សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិក និងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំ បានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក ដែលមើលមិនឃើញ ក្នុងមួយសតវត្សនិងនិន្នាការអភិវឌ្ឍន៍ នៃបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកត្រូវតែប្រកាន់ខ្ជាប់ នូវគោលគំនិត នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រៀបរាប់ឱ្យបានល្អនូវរឿងរ៉ាវ នៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងពង្រឹងមូលដ្ឋាន នៃទំនាក់ទំនងប្រជាជន សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ជាបន្តបន្ទាប់ ហើយរួមគ្នាបង្កើត បរិយាកាសមតិសាធារណៈសកល ដែលប្រកបដោយភាពយុត្តិធម៌សត្យានុម័ត ភាពវិជ្ជមាន និងភាពល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន