(ប៉េកាំង)៖ ថ្ងៃទី២៩ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសសស្តីពី «បរិវត្តកម្មថាមពលនៃប្រទេសចិន»។
សៀវភៅសបានចែងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ថាមពលចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលប្រកបដោយគុណភាពខ្ពស់។ ឆ្នាំ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវយុទ្ធសាស្រ្តថ្មី ខាងសន្តិសុខថាមពលស្តីពីការជំរុញ ការធ្វើបដិវត្តន៍ខាងការប្រើប្រាស់ថាមពល បដិវត្តន៍ខាងការផ្គត់ផ្គង់ថាមពល បដិវត្តន៍ខាងបច្ចេកវិទ្យាថាមពល បដិវត្តន៍ខាងប្រព័ន្ធថាមពល និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគ្រប់ជ្រុងជ្រោយ។ ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន បានរួមចំណែកដល់ការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ។ ប្រទេសចិន បានធ្វើជាអ្នកជំរុញយ៉ាងសកម្មនៃការធ្វើបរិវត្តកម្មថាមពលសកល ដើម្បីពួតដៃគ្នាជាមួយ គ្រប់ប្រទេសបង្កើតអនាគត ដែលមានថាមពលប្រកបដោយនិរន្តរភាព។
សៀវភៅសបានឱ្យដឹងទៀតថា ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចបានជាមូលដ្ឋាន នូវការធ្វើទំនើបកម្មសង្គមនិយម ទម្រង់នៃការផលិតនិងប្រើប្រាស់ថាមពល ដោយភាពបៃតង នឹងត្រូវបានបង្កើតឡើង។ នៅពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងក្លាយជា ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ប្រព័ន្ធថាមពលបែបថ្មី ដែលបញ្ចេញកាបូនទាប មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ នឹងត្រូវបានកសាងរួចរាល់ទាំងស្រុង ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល នឹងឈានដល់ លំដាប់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន