(ប៉េកាំង)៖ សៀវភៅសស្តីពី «បរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចែងថាប្រទេសចិនបានអនុវត្តយ៉ាងសកម្ម នូវទស្សនៈអភិវឌ្ឍន៍បៃតងដោយធ្វើ កិច្ចសហប្រតិបត្តិការ ផ្នែកថាមពលអន្តរជាតិយ៉ាងទូលំទូលាយ ដែលបានក្លាយទៅជាក្បាលម៉ាស៊ីន សម្រាប់ជំរុញបរិវត្តកម្មថាមពលសកល។
សៀវភៅសនេះបានឱ្យដឹងទៀតថាចាប់ពីឆ្នាំ២០១៣មកអត្រាដំឡើងម៉ាស៊ីន ថាមពលកកើតឡើងវិញរបស់ប្រទេសចិន ត្រូវជាង៤០%របស់ពិភពលោក។ ផ្អែកលើការច្នៃប្រឌិតថ្មី ខាងបច្ចេកទេស ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អការប្រកួតប្រជែងនៃ ទីផ្សារដ៏ពេញលេញ និងឧត្តមភាពខាងទីផ្សារ ដែលមានទ្រង់ទ្រាយធំប្រទេសចិន សម្រេចបាន នូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលស្អាត ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកល មានភាពកាន់តែសម្បូរបែបដែលជា ការរួមចំណែកសម្រាប់ការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុរបស់គ្រប់ប្រទេស លើពិភពលោក និងបង្កើនសុភមង្គលរបស់មនុស្សជាតិ។ បរិក្ខាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ដែលផលិតដោយ ប្រទេសចិនបានបង្កលក្ខណសម្បត្តិ ឱ្យប្រទេសកាន់តែច្រើនឡើងៗ អាចប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច៕
វិទ្យុមិត្តភាពកម្ពុជាចិន