(ប៉េកាំង)៖ ចិននិងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជជែកគ្នាអំពី ការរៀបចំកិច្ចពិភាក្សាថ្មីទៀត រវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងពេលឆាប់ៗ​ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤។

ការជជែកអំពីរឿងខាងលើធ្វើឡើង អំឡុងកិច្ចសន្ទនារយៈពេលវែង រវាងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងទីប្រឹក្សាសន្តិសុខជាតិរបស់​អាមេរិក លោក Jake Sullivan ស្របពេលប្រទេសកំពូលមហាអំណាចទាំងពីរ មានបញ្ហាខ្វែងគំនិតគ្នាច្រើន និងចំពេលដែល​សហរដ្ឋអាមេរិក ត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី ដើម្បីជំនួសលោក បៃដិន។ លោក Sullivan បានធ្វើដំណើរមកដល់​ប្រទេសចិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា ចំណែក នាថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក Sullivan រូបលោកក៏បានបើក កិច្ចសន្ទនាជាមួយ មន្រ្តីយោធាជាន់ខ្ពស់ចិន ផងដែរ។ កិច្ចពិភាក្សារយៈពេលសរុប៣ថ្ងៃ រវាងភាគីទាំងពីរ គ្របដណ្តប់ទៅលើ បញ្ហាជាច្រើន ដែលប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នា រួមមានដូចជាពាណិជ្ជកម្ម មជ្ឈិមបូព៌ា សង្រ្គាមអ៊ុយក្រែន សមុទ្រចិនខាងត្បូង ព្រមទាំង​តៃវ៉ាន់។ កាលពីខែមេសា ឆ្នាំនេះ លោក ស៉ី និង លោក បៃដិន បានសន្ទនាគ្នាតាមទូរសព្ទ ក្រោយកិច្ចប្រជុំកំពូលទ្វេភាគី កាលពី​ខែវិច្ឆិកា ឆ្នាំមុន នៅទីក្រុង San Francisco។ លោក បៃដិន នឹងផុតអាណត្តិជាប្រធានាធិបតីអាមេរិក នៅខែមករា ឆ្នាំក្រោយ៕បានសន្ទនាគ្នាតាមទូរសព្ទ ក្រោយកិច្ចប្រជុំកំពូលទ្វេភាគី កាលពី​ខែវិច្ឆិកា ឆ្នាំមុន នៅទីក្រុង San Francisco។ លោក បៃដិន នឹងផុតអាណត្តិជាប្រធានាធិបតីអាមេរិក នៅខែមករា ឆ្នាំក្រោយ៕