(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លែងទៅនេះ ដំរីអាស៊ីដែលរស់នៅនៅតំបន់ Xishuangbanna ខេត្តយូណាននៃប្រទេសចិន បានចេញដើរលេងជាក្រុម ។ ក្រោមកិច្ចការពារពីប៉ូលីស និងអ្នកតាមដានត្រួតពិនិត្យតំបន់នោះ ដំរីចំនួន៤២ក្បាលបានដើរបណ្ដើរ លេងបណ្ដើរ ចុងក្រោយក៏បានត្រឡប់ទៅតំបន់អភិរក្សវិញ។ រឿងរ៉ាវរបស់ក្រុមដំរីដែលបានត្រឡប់ទៅវិញ ដោយសុវត្ថិភាព ម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត មានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងក្ដៅគគុក។ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងអភិរក្សដំរីអាស៊ីនៃតំបន់ Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីជាច្រើន នៅតំបន់នោះ មនុស្សនិងដំរីបានរស់នៅដោយសុខដុមរមនា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបានអភិរក្សដំរីអាស៊ីដោយស្ម័គ្រចិត្ត។

នេះជាការឆ្លុះបញ្ចាំងមួយនៃការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន។ នៅប្រទេសចិន គំនិតអភិរក្សអេកូឡូស៊ីបានជ្រាបចូលទៅក្នុង ក្រអៅដួងចិត្តរបស់ប្រជាជនរួចទៅហើយ។ កិច្ចប្រជុំលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ បានធ្វើការចាត់ចែងរៀបចំជាពិសេសអំពីកំណែទម្រង់ ប្រព័ន្ធច្បាប់អរិយធម៌អេកូឡូស៊ី ឱ្យស៊ីជម្រៅ ដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីដ៏ល្អពេញលេញ និងពង្រឹងយន្តការសម្របសម្រួល ការងារអភិរក្សជីវចម្រុះ។ តាមពិតទៅ ការអភិរក្សបរិស្ថានអេកូឡូស៊ី គឺជាការការពារសមត្ថភាពផលិតកម្ម ការកែលម្អបរិស្ថានអេកូឡូស៊ី គឺជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម។

ការអភិវឌ្ឍបៃតង ជាមូលដ្ឋាននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ កិច្ចប្រជុំលើកទីបី នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា នឹងធ្វើឱ្យយន្តការអភិវឌ្ឍន៍បៃតងនិងកាបូនទាប មានសុក្រឹតភាព នៅចុងខែកក្កដា ប្រទេសចិនបានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿនបរិវត្តកម្មបៃតងគ្រប់ជ្រុងជ្រោយ លើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម » ដែលបានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធ ចំពោះការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ ជាលើកដំបូង។ ក្រោមការជំរុញដោយឯកភាពរបស់ គោលនយោបាយមួយចំនួន ប្រទេសចិនមានភាពរស់រវើកយ៉ាងពេញលេញ។

នៅក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិងឧស្ម័នជាតិចិន ប្រចាំនៅខេត្តយូណានដែលស្ថិតនៅក្រុង Kunming ឆ្លងតាមរយៈការងារជិត ២០ ដំណាក់កាលដូចជាការច្រោះចោលប្រេង ជីវគីមីសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល ៨០ភាគរយអាចត្រូវប្រើប្រាស់ជាថ្មីឡើងវិញ។ “មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់លើដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារ បញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពីស្តង់ដារមួយតំណក់ ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែងនៃការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។

ការបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីធំបំផុត និងពេញលេញបំផុតនៅលើពិភពលោក នៅ២០២៣ បរិមាណចំណាយថាមពល នៃតម្លៃផលិតផលក្នុងស្រុកសរុបគិតជាឯកតា និងការបញ្ចេញកាបូនបានកាត់បន្ថយចំនួន២៦ភាគរយ និង៣៥ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងឆ្នាំ២០១២ ។ល។

ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់ នៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ របស់ពិភពលោកទាំងមូល ។យោងតាមរបាយការណ៍របស់ការិយាល័យថាមពលអន្តរជាតិ នៅឆ្នាំ២០២៣ ក្នុងសមត្ថភាពផ្ទុកថាមពលអាចកកើតឡើងវិញ នៅទូទាំងពិភពលោក ការរួមចំណែករបស់ចិន បានលើសពី៥០ភាគរយ។ ឥស្សរជនវិភាគអន្តរជាតិសម្គាល់ឃើញថា ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញ ភាពស៊ីសង្វាក់គ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សអេកូឡូស៊ី ដែលមានតម្លៃសម្រាប់ប្រទេសដទៃទៀត យកទៅសិក្សារៀនសូត្រ។

“ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់” ។ រឿងរ៉ាវនីមួយៗបានបង្ហាញថា អ្វីដែលប្រទេសចិនស្វែងរក គឺការធ្វើទំនើបកម្ម ដែលមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នា ដោយសុខដុមរមនា។ ក្នុងដំណើរនេះ “សន្ទស្សន៍អេកូឡូស៊ី” របស់ភ្នំបៃតងទឹកស្អាត និង “សន្ទស្សន៍សុភមង្គល” របស់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់ក្នុងពេលដំណាលគ្នា។ នៅពេលអនាគត ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង” កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់ អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន